ព័ត៌មានជាតិ

លោក Macron បដិសេធព័ត៌មានចចាមអារ៉ាម អំពីការប្រកាសលាលែងពីតំណែង

AFP

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT វិមាន Elysee បាននិយាយកាលពីថ្ងៃអង្គារថា ប្រធានាធិបតីបារាំងលោក Emmanuel Macron មិនមានចេតនាលាលែងពីតំណែងទេ ប្រសិនបើការបោះឆ្នោតខ្ទាស់ មិនដំណើរការតាមការពេញចិត្តរបស់លោក។

លោក Macron បានរំលាយសភាជាតិកាលពីថ្ងៃអាទិត្យ ខណៈដែលការស្ទង់មតិចាកចេញ បានបង្ហាញថាគណបក្សប្រឆាំង (RN) ទទួលបានសំលេងគាំទ្រពីរដងច្រើនជាង សម្រាប់សភាអឺរ៉ុប ខណៈដែលក្រុមចម្រុះដឹកនាំដោយគណបក្ស Renaissance របស់គាត់។

ទីក្រុងប៉ារីសបានចែកចាយដំណឹង គួរឲ្យភ្ញាក់ផ្អើលយ៉ាងឆាប់រហ័ស ដោយពាក្យចចាមអារ៉ាមថាលោកប្រធានាធិបតីរូបនេះ អាចនឹងលាលែងពីតំណែងប្រសិនបើគណបក្ស RN ឈ្នះការបោះឆ្នោតលើកនេះ។

លោក Macron បានប្រាប់ទស្សនាវដ្តី Le Figaro ក្នុងបទសម្ភាសមួយដែលបានចេញផ្សាយ កាលពីថ្ងៃអង្គារថា៖ ខ្ញុំមកទីនេះដើម្បីឈ្នះ ដោយបន្ថែមថារដ្ឋធម្មនុញ្ញបារាំង មានភាពច្បាស់លាស់អំពីអាណត្តិប្រធានាធិបតី មិនថាលទ្ធផលយ៉ាងណានោះទេ ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Gerald Darmanin ហាក់ដូចជាបញ្ឆេះនូវពាក្យចចាមអារ៉ាម នៅក្នុងបទសម្ភាសន៍ TF1 កាលពីល្ងាចថ្ងៃចន្ទ ដោយពណ៌នាអំពីការសម្រេចចិត្តរបស់ Macron ក្នុងការហៅការបោះឆ្នោតខ្ទាស់ថាជា ទង្វើ បែបGaullist។

រំលឹកឡើងវិញដែរថា ក្នុងស្ថានភាពស្រដៀងគ្នានេះលោក Charles de Gaulle បានលាលែងពីតំណែងជាប្រធានាធិបតីក្នុងឆ្នាំ ១៩៦៩ បន្ទាប់ពីចាញ់ការបោះឆ្នោតប្រជាមតិ លើកំណែទម្រង់រដ្ឋាភិបាល៕

ប្រែសម្រួល៖ ស៊ុន លី

To Top