ព័ត៌មានជាតិ

លោកខូយ រីដា អញ្ជើញជាអធិបតីប្រកាសចូលកាន់មុខតំណែងសមាសភាពក្រុមប្រឹក្សា ស្រុកតាលោសែនជ័យ

ពោធិ៍សាត់ :លោកខូយ រីដា អភិបាល នៃ គណះអភិបាលខេត្តពោធិ៍សាត់នៅរសៀលថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០២៤បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធាន និង សមាជិកក្រុមប្រឹក្សាស្រុកតាលោសែនជ័យចំនួន ១៥ រូបអាណត្តិទី ៤ ។

សមាសភាពក្រុមប្រឹក្សាស្រុកតាលោសែនជ័យរួមមាន:
១-លោកសឺន សាក់សារ៉ាន់ ជាប្រធានក្រុមប្រឹក្សាស្រុក
២-លោកហៃ សុីម៉េង ជាសមាជិកក្រុមប្រឹក្សាស្រុក
៣-លោកអាន សារឿន ជាសមាជិកក្រុមប្រឹក្សាស្រុក
៤-លោកប្លុង ប៊ុនលី ជាសមាជិកក្រុមប្រឹក្សាស្រុក
៥-លោករ៉ង សុវណ្ណរឿន ជាសមាជិកក្រុមប្រឹក្សាស្រុក
៦-លោកកាក់ គឹមហាន ជាសមាជិកក្រុមប្រឹក្សាស្រុក
៧-លោកកើត ជឿន ជាសមាជិកក្រុមប្រឹក្សាស្រុក
៨-លោកញ៉ាញ់ សំណាង ជាសមាជិកក្រុមប្រឹក្សាស្រុក
៩-លោកងឹម សំអឿន ជាសមាជិកក្រុមប្រឹក្សាស្រុក
១០-លោកអាង សារី ជាសមាជិកក្រុមប្រឹក្សាស្រុក
១១-លោកស៊ុន ចន្ថា ជាសមាជិកក្រុមប្រឹក្សាស្រុក
១២-លោកឯក សម្បត្តិ ជាសមាជិកក្រុមប្រឹក្សាស្រុក
១៣-លោកជួប វុិត ជាសមាជិកក្រុមប្រឹក្សាស្រុក
១៤-លោកសុខ ចាន់ ជាសមាជិកក្រុមប្រឹក្សាស្រុក
១៥-លោកស្រីរៀន ជ្រឹម ជាសមាជិកក្រុមប្រឹក្សាស្រុក។
មានប្រសាសន៍សំណេះសំណាលក្នុងពិធីប្រកាសចូលកាន់មុខតំណែងនោះ លោកអភិបាលខេត្តពោធិ៍សាត់ក៍សូមចូលរួមអបអរសាទរជូនចំពោះសមាសភាពប្រធាន និង សមាជិក សមាជិកាក្រុមប្រឹក្សាស្រុកតាលោសែនជ័យទាំង ១៥ រូបដែលត្រូវបានតំណាងប្រជាពលរដ្ឋគឺសមាជិកក្រុមប្រឹក្សាឃុំក្នុងមុខតំណែងបោះឆ្នោតជ្រើសរើសជាសមាជិកក្រុមប្រឹក្សាស្រុកតាលោសែនជ័យក្នុងអាណត្តិទី ៤ ឆ្នាំ ២០២៤នេះ។

លោកអភិបាលខេត្តក៍បានមានប្រសាសន៍បន្តថា ប្រធាន និង សមាជិក សមាជិកាក្រុមប្រឹក្សាស្រុកដែលទើបតែប្រកាសអោយចូលកាន់មុខតំណែងនៅថ្ងៃនេះត្រូវខិតខំធ្វើការបម្រើផលប្រយោជន៍ និង សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់នៅមូលដ្ឋានរបស់ខ្លួនដោយតម្លាភាព គណនេយ្យភាព សមធម៌ និង មិនត្រូវប្រកាន់និន្នាការនយោបាយណាមួយនោះឡើយ។

លោកអភិបាលខេត្តក៍បានយកឱកាសនោះថ្លែងកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះលោក លោកស្រីជាប្រធាន និង សមាជិកក្រុមប្រឹក្សាស្រុកតាលោសែនជ័យទាំងអស់ដែលត្រូវបានតំណាងប្រជាពលរដ្ឋគឺសមាជិកក្រុមប្រឹក្សាឃុំផ្តល់សេចក្តីទុកចិត្តបោះឆ្នោតជ្រើសរើសជាសមាជិកក្រុមប្រឹក្សាស្រុកតាលោសែនជ័យអាណត្តិទី ៤ ដើម្បីបន្តដឹកនាំស្រុកសំដៅចូលរួមថែរក្សាសុខសន្តិភាព ស្ថេរភាព និង បន្តការអភិវឌ្ឍន៍លើគ្រប់វិស័យអោយកាន់តែរីកចម្រើនបន្ថែមទៀត។

គួរបញ្ជាក់ថា សមាសភាពប្រធាន និង សមាជិក សមាជិកាក្រុមប្រឹក្សាក្រុងពោធិ៍សាត់ចំនួន ១៧ រូប និង សមាសភាពប្រធាន ព្រមទាំងសមាជិកសមាជិកាក្រុមប្រឹក្សាស្រុកបាកានចំនួន ២១ រូបក៍ត្រូវបានប្រកាសអោយចូលកាន់មុខតំណែងកាលពីថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២៤កន្លងមកនេះផងដែរ៕

To Top