ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នៅវេលាម៉ោង១០យប់ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន GTVC ទៅទទួលស្រ្តីមួយរូប ជាប្រជាពលរដ្ឋ ក្នុងក្រុងកោះរ៉ុង ដែលឈឺពោះសម្រាលកូនខ្លាំង យកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ។
អ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ស្រ្តីខាងលើមានឈ្មោះ នូវ មុី អាយុ ២១ឆ្នាំ រស់នៅភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
ស្រ្តីខាងលើ ត្រូវបានអ្នកឧញ៉ា ទៀ វិចិត្រ រួមនឹងក្រុមការងារ របស់លោកឧកញ៉ា បញ្ជូនតាមអូប័រពេទ្យ មកកាន់កំពង់ផែទេសចរណ៍ក្រុងព្រះសីហនុ ដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រមហ៊ុន GTVC របស់អ្នកឧកញ៉ា យកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕
![](https://dap-news.com/wp-content/uploads/2024/06/IMG_7051-812x1024.jpeg)
![](https://dap-news.com/wp-content/uploads/2024/06/IMG_7049-1024x670.jpeg)
![](https://dap-news.com/wp-content/uploads/2024/06/IMG_7048-1024x634.jpeg)
![](https://dap-news.com/wp-content/uploads/2024/06/IMG_7047-1024x615.jpeg)
![](https://dap-news.com/wp-content/uploads/2024/06/IMG_7046-1024x673.jpeg)
![](https://dap-news.com/wp-content/uploads/2024/06/IMG_7045-1024x608.jpeg)
![](https://dap-news.com/wp-content/uploads/2024/06/IMG_7050-1024x643.jpeg)
![](https://dap-news.com/wp-content/uploads/2024/06/IMG_7052-1024x645.jpeg)
![](https://dap-news.com/wp-content/uploads/2024/06/IMG_7053-1024x670.jpeg)
![](https://dap-news.com/wp-content/uploads/2024/06/IMG_7054-1024x641.jpeg)
![](https://dap-news.com/wp-content/uploads/2024/06/IMG_7055-1024x639.jpeg)
![](https://dap-news.com/wp-content/uploads/2024/06/IMG_7057-1024x625.jpeg)
![](https://dap-news.com/wp-content/uploads/2024/06/IMG_7056-1024x653.jpeg)
![](https://dap-news.com/wp-content/uploads/2024/06/IMG_7058-1024x649.jpeg)
![](https://dap-news.com/wp-content/uploads/2024/06/IMG_7060-1024x640.jpeg)
![](https://dap-news.com/wp-content/uploads/2024/06/IMG_7059-1024x635.jpeg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)