ព័ត៌មានជាតិ

យាយពពក់ភ្លើងគោ ឆេះរាលដល់រោងចំបើង ស្លាប់ចៅស្រីពីរនាក់

ស្វាយរៀង ៖ ភ្លើង ឆាបឆេះរោងចំបើង ឆេះចៅស្រីតូចៗ ០២នាក់ស្លាប់យ៉ាងរន្ធត់ធ្វើឲ្យអ្នកស្រុក ស្លុតចិត្តនាំគា្នមក ជួយនិងហៅរថយន្តពន្លត់ អគ្គីភ័យមកពន្លត់២០នាទីទើបគ្រប់គ្រងបានតែអ្វីៗ បានហួសទៅហើយ។ករណីភ្លើង ឆាបឆេះរោងចំបើងនេះកើតឡើង នៅវេលាម៉ោង០៦និង០០នាទីល្ងាចថ្ងៃទី១៤មិថុនា២០២៤ ស្ថិតនៅភូមិឬស្សីដោចឃុំរាជ មន្ទីរស្រុកកំពង់រោទ៌។

កុមាររងគ្រោះទាំងពីរ១, ឈ្មោះវីន បរមីអាយុ២ឆ្នាំភេទស្រី  ២•ឈ្មោះផល រិនចេនណា ភេទស្រីអាយុ ២ឆ្នាំមានទីលំនៅ ភូមិឬស្សីដោច ឃុំរាជមន្ទីរ ស្រុកកំពង់រោទិ៍។បើតាមសមត្ថកិច្ចបានឲ្យដឹងថា កុមារីរងគ្រោះទាំងពីរត្រូវម្តាយឪពុក យកមកផ្ញើរនៅផ្ទះជីដូន ដោយឪពុកម្តាយទៅធ្វើការរោងចក្រ (ហើយក្មេងទាំងពីនាក់នេះបងប្អូន ជីដូន១បង្កើតនិងគ្នា)គឺ ព្រឹកឡើងឪពុកម្តាយទាំង២គ្រួសារ តែងតែយក កូនមកផ្ញើរនិងម្តាយឲ្យជួយមើលថែ លុះពេលល្ងាចម៉ោង៦ និង៣០នាទីយប់មក ទទួលយកកូនៗនៅផ្ទះវិញ។

ប្រភពបន្តទៀតថា មុនពេលកើតហេតុជីដូនទុកចៅទាំងពីឲ្យនៅក្រោមផ្ទះ ហើយក៏ទៅប្រមូលសម្រាមនិងលាមកសត្វស្ថួតៗ ដុតពពក់ភ្លើងគោក្របី ខណៈនោះចៅទាំងពី មិននៅស្ងៀមក្រោមផ្ទះទេ ក្មេងរពឹះ នាំគ្នារត់លេងក្បែជីដូនភ្លេច ខ្លួនបន្តិចស្រាប់តែឃើញ អណ្តាតភ្លើងឆេះរោងដាក់ចំបើង ក៏រត់មកស្រែកហៅឲ្យគេជួយនិងរត់រកចៅទាំងពីតែមិនឃើញ (សូមបញ្ជាក់រោងដាក់ចំបើងនោះធ្វើរានខ្ពស់ផុតពីដី និងមានជង្រុកស្រូវក្បែគ្នាដែរ)មិននិកស្មានទល់តែសោះថា ចៅស្រីទាំងពីនាក់បងប្អូនបានលូនចូលក្រោមរោងចំបើង ឆេះស្លាប់ទាំងពីអ្នកបងប្អូនបែបនេះសោះ។ 

ប្រភពបានបន្តថា នៅពេលអ្នក ស្រុកជិតខាង រត់មកដល់ខ្លះ ក៏ទូរសព្ទ័ហៅរថយន្តពន្លត់ អគ្គីភ័យអធិការដ្ឋាន នគបាលស្រុក កំពង់រោទ៌ មកជួយ អន្តរាគមន៍ ពន្លត់ភ្លើងដែរ ក៏ប៉ុន្តែទំរាំមកដល់គឺភ្លើងចំបើងឆេះពេញក្រមុំ ទៅហើយបាញ់ពន្លត់ម្ភៃ នាទីទើបគ្រប់គ្រង បានគឺភ្លើងឆេះរោងចំបើង ហើយរាលទៅឆេះជង្រុកស្រូវទៀត ពន្លត់ភ្លើងបានតែចៅៗនៅក្រោម រោងចំបើងក៍ត្រូវភ្លើងឆេះស្លាប់អស់ដែរ ។ ហើយអ្វីគួរឲ្យសង្វេកទៅទៀតនោះឪពុកម្តាយក្មេងរងគ្រោះទាំងពីរមកពីធ្វើការ រោងចក្រទាំង០៤នាក់សង្ឃឹម ថាមកយក កូនសម្លាញ់ទៅផ្ទះវិញ ស្រាប់តែគេប្រាប់ថា កូនរបស់គាត់ភ្លើងឆេះស្លាប់ បាត់បង់ជីវិត ទៅហើយ គ្រាន់តែឮភ្លាមស្ត្រីជាម្តាយស្លុត សន្លប់ស្មារតី អាណិតកូនតើ កូនៗ ក្តៅយ៉ាងណា នៅក្នុងភ្នក់ភ្លើងបែបនេះ ម្តាយឪពុកណាមិនស្លុត កូនតូចៗ អាយុ២ឆ្នាំ ស្លាប់ក្នុងភ្នក់ភ្លើង រន្ធត់ខ្លាំងណាស់។ 

បើតាមសមត្ថកិច្ចធ្វការសន្និដ្ឋាន ថាទី១ អាចកំទេចភ្លើងផើតចេញពីភ្នក់ភ្លើង មកធ្លាក់ចំរោងចំបើងបណ្តាលឲ្យឆេះ ទី២ សង្ស័យថា ក្មេងៗ វារពឹះ ពេលជីដូនកំពុងដើរប្រមូលសម្រាម និងអុសមកដុតបំពក់នោះចៅៗនាំគ្នាអុស ភ្លើងយកទៅលេងក្រោមរោងចំបើង បណ្តាលឲ្យឆេះចំបើង ហើយក្មេងៗគាត់លូនចូលលេង ខាងក្រោមរោង ចំបើងពេលភ្លើងឆេះក៏ឈ្លក់រកផ្លូវចេញមិនរួច ក៏បណ្តាលឲ្យភ្លើងឆេះស្លាប់តែម្តង។ 

ជាមួយគ្នានេះអាជ្ញាធរក៏បានអំពាវនាវ ឲ្យប្រជាពលរដ្ឋសូមមានការប្រុងប្រយត្ន័ ការដុតបំពក់ភ្លើងគោក្របី ជិតផ្ទះនិងជិតរោងចំបើង ជាពិសេស យាយ យាយ ទទួលមើលចៅ កុំធ្វេសប្រហែស ក្រែងជួបគ្រោះជាយថាហេតុបេបនេះ ។ ក្រោយពីសមត្ថកិច្ច ពិនិត្យធ្វើកោសលវិច្ចយ័រួច សមត្ថកិច្ចបានប្រគល់សពក្មេងទាំងពីរឲ្យឪពុកម្តាយ យកទៅធ្វើបុណ្យតាមប្រពៃណី ៕ 

To Top