ភ្នំពេញ៖ អង្គការអុកស្វាម (Oxfam) និង សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានសហការគ្នារៀបចំខួបលើកទី១៣ ទិវាអន្តរជាតិកម្មករការងារតាមផ្ទះ ដោយមានអ្នកចូលរួម ចំនួនប្រមាណ២៧០នាក់ ក្រោមសម្លៀកបំពាក់ពណ៍ទឹកក្រូច។


ការរៀបចំខួបលើកទី១៣ ទិវាអន្តរជាតិកម្មករការងារតាមផ្ទះ ស្តីពី “គុណតម្លៃនៃអ្នកផ្តល់ការថែទាំ និងកម្មករការងារតាមផ្ទះ“ ក្នុងគោលបំណងរំលឹកសិទិ្ធ របស់កម្មករការងារតាមផ្ទះ និងពិភាក្សាអំពីស្ថានភាព និងបញ្ហាប្រឈមរបស់ពួកគេ ក៏ដូចជាចែករំលែកនូវព័ត៌មាន បទពិសោធន៍នានា ទាក់ទិននឹងគោលនយោបាយ និងការអនុវត្តក្នុងវិស័យ កិច្ចគាំពារសង្គម និងលើកជាសំណើរដាក់ជូនភាគីពាក់ព័ន្ធ៕

Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
