ព័ត៌មានជាតិ

ក្រសួងសាធារណការ ជូនដំណឹងពីការរៀនបំប៉ន ដើម្បីប្រឡង បំពេញពិន្ទុ សម្រាប់បណ្ណ បើកបរអស់ពិន្ទុមួយចំនួន

ភ្នំពេញ ៖ ក្រសួងសាធារណការ និង ដឹកជញ្ជូន បានសេចក្តីជូនដំណឹង ស្តីពីការរៀនបំប៉នដើម្បីប្រឡង យកពិន្ទុបន្ថែមសម្រាប់អ្នកបើកបរដែលបណ្ណ បើកបរត្រូវបានដកពិន្ទុអស់មួយចំនួន និងការរៀនបំប៉ន ដើម្បីប្រឡងយកបណ្ណ បើកបរជាថ្មី ឡើងវិញសម្រាប់អ្នកបើកបរដែលបណ្ណបើកបរអស់ពិន្ទុ ឬពិន្ទុសូន្យ។

ក្នុងសេចក្តីជូនដំណឹង របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងទៀតថា ក្នុងរយៈពេលនៃការអនុវត្ត កម្មវិធីដកពិន្ទុបណ្ណបើកបរ និងពិន័យបទល្មើសចរាចរណ៍ផ្លូវគោក ដោយមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ក្រសួងបានសង្កេតឃើញថាមានបណ្ណបើកបរមួយចំនួនត្រូវបាន ដកពិន្ទុ និងមួយចំនួនទៀតបានអស់ពិន្ទុ។

ក្នុងន័យសម្រួលដល់សាធារណជន ដែលមានបំណងរៀនបំប៉ន ដើម្បីប្រឡងយកពិន្ទុបន្ថែម និងរៀនបំប៉នដើម្បីប្រឡង យកបណ្ណបើកបរឡើងវិញ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមផ្តល់ទីតាំងមណ្ឌល ផ្តល់សេវាសាធារណៈ ដែលសាធារណជនអាចដាក់ពាក្យស្នើសុំរៀនបំប៉ន រួមមានដូចខាងក្រោម៖

១៖ ទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន
២៖ មជ្ឈមណ្ឌលបណ្តុះបណ្តាលបើកបរយានយន្តធុនធ្ងន់
៣៖ ផ្សារទំនើបអ៉ីអនម៉លភ្នំពេញ (អ៉ីអន១)
៤៖ ផ្សារទំនើបអ៉ីអនម៉លសែនសុខ (អ៉ីអន២)
៥. ផ្សារទំនើបអ៉ីអនម៉លមានជ័យ (អ៉ីអន៣)
៦៖ ផ្សារទំនើបជីបម៉ុង ណូរ៉ូម៉ល៕

To Top