ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងគណៈប្រតិភូ នាថ្ងៃទី១៨ មិថុនា វេលាថ្ងៃត្រង់នេះ បានអញ្ជេីញដល់អាកាសយានដ្ឋានChangi នៃសាធារណរដ្ឋសិង្ហបុរី ប្រកបដោយសុវត្ថិភាព និងទទួលស្វាគមន៍ដោយ លោកបណ្ឌិត Tan See Leng រដ្ឋមន្ត្រីក្រសួងពលកម្ម នៃសាធារណរដ្ឋសិង្ហបុរី ។
សូមរំលឹកថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី១៨ មិថុនានេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសិង្ហបុរីរយៈពេល២ថ្ងៃ (១៨-១៩ មិថុនា) តបតាមការអញ្ជើញរបស់សមភាគីសិង្ហបុរី៕



