ភ្នំពេញ ៖ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល បានអះអាងថា ដោយសម្លឹងឃើញពីសក្ដានុពល នៃការគាំទ្ររបស់អគ្គិសនី បានទាក់ទាញក្រុមហ៊ុន Minebea Mitsumi ដែលជាក្រុមហ៊ុនយក្សរបស់ជប៉ុន បោះជំហានទី២ ក្នុងការបង្កើតរោងចក្រទី២ របស់ខ្លួន លើផ្ទៃដី៥០ហិកតា ស្ថិតនៅស្រុកក្រគរ ខេត្តពោធិ៍សាត់។
តាមរយៈវីដេអូអត្ថាធិប្បាយជាង៧នាទី លោក កែវ រតនៈ បានឲ្យដឹងថា នៅក្នុងកញ្ញាខាងមុខនេះ នឹងមានការបើកការដ្ឋានសាងសង់រោងចក្រ Minebea ទី២នៅកម្ពុជា ហើយរោងចក្រនេះ គឺបានដកប្រតិបត្តិការមួយចំនួន ចេញពីសិង្ហបុរីមកកម្ពុជា។
លោកបញ្ជាក់ថា «ការដែលគេលើករោងចក្រមកទីនេះ ក៏គេសម្លឹងឃើញសក្ដានុពលនៃការគាំទ្ររបស់ ថាមពលអគ្គិសនី»។
ខ្លឹមសារលម្អិត មានក្នុងវីដេអូ អត្ថាធិប្បាយ របស់លោក កែវ រតនៈ ដូចខាងក្រោម៖ https://youtu.be/09JajuPpD9o?si=5dTeUxMMXXVXLHha