ភ្នំពេញ៖ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃជាសាធារណៈដើម្បី ធ្វើការផ្គត់ផ្គង់ និងដំឡើង 230kV, 35MVAR Shunt Capacitor Bank (Only Capacitor and Support Structure) នៅអនុស្ថានីយអគ្គិសនីត្បូងឃ្មុំ(GS48)(កញ្ចប់លេខ០១ ជូន អង្គភាពអនុស្ថានីយ នាយកដ្ឋានបញ្ជូនអគ្គិសនី (ផែនការឆ្នាំ2024) ។
តាមរយៈសេចក្ដីជូនដំណឹងបានឱ្យដឹងថ អគ្គិសនីកម្ពុជា បានរៀបចំឯកសារសម្រាប់ក្រុមហ៊ុន/សហគ្រាសបំពេញដើម្បីចូលរួមដេញថ្លៃ និងមានដាក់លក់នៅ អង្គភាពលទ្ធកម្មអគ្គិសនីកម្ពុជា ដែលមានអាសយដ្ឋាន: អាគារលេខ២ ផ្លូវព្រះយុគន្ធរ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញចាប់ពី ថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ២០២៤ តទៅរៀងរាល់ម៉ោងធ្វើការ (ទូរស័ព្ទទាក់ទងលេខ ៖ 092 65 23 57 និង Website:www.edc.com.kh) ។
កាលបរិច្ឆេទឈប់ទទួលសំណើដេញថ្លៃ នៅម៉ោង ១៤:០០ ថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ២០២៤ ។
ការបើកសំណើដេញថ្លៃ នឹងប្រព្រឹត្តទៅនៅអង្គភាពលទ្ធកម្ម តាមអាសយដ្ឋានខាងលើវេលាម៉ោង ១៥:០០ ថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ២០២៤ ៕

