ព័ត៌មានជាតិ

គួរឲ្យអាសូរ! បុរសវ័យចំណាស់ម្នាក់ ត្រូវសត្វថ្លែនខាំ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត

ភ្នំពេញ៖ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ មានបុរសវ័យចំណាស់ មា្នក់មានអាយុ៥០ឆ្នាំ ត្រូវបានសត្វថ្លែនមួយក្បាលខាំ បណ្តាលឲ្យស្លាប់បាត់បង់ជីវិតក្រោយពីបានដឹក ទសង្រ្គោះនៅមណ្ឌលសុខភាពស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី។ ហេតុការដ៏ចម្លែកមួយនេះ បានកើតឡើងនៅត្រង់ចំណុច ៣៦គ្រួសារ ស្ថិត​នៅក្នុងភូមិពូគង់ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ជនរងគ្រោះដែលបានស្លាប់ដោយសាសត្វថ្លែនខាំមាន ឈ្មោះ កង អ៊ីន ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរកសិករមានទីកន្លែងកំណើតរស់នៅ ភូមិទឹកយង់ ឃុំកក់ ស្រុកពញាក្រែក ខេត្តកំពង់ចាម។ មានទីលំ​នៅបច្ចុប្បន្នរស់នៅចំណុច ៣៦គ្រួសារ ស្ថិតនៅភូមិស្រែពូគង់ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌល​គិរី។

តាមការបំភ្លឺពីប្រពន្ធសពនៃជនរងគ្រោះមានឈ្មោះ សួន មិត អាយុ ៤៧ឆ្នាំ ដែលរស់នៅជាមួយគ្នានៅចំណុចកន្លែង កើត​ហេតុ​ខាងលើបានបញ្ជក់ប្រាប់សមត្ថកិច្ចយើងថា៖ មូលហេតុដែល ប្ដីរបស់គាតស្លាប់នៅ មុនពេលកើត​ហេតុ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១៩ និង០០ នាទីយប់គាត់និងប្តីដែលជាជនរងគ្រោះ បានដេកសម្រាកនៅលើផ្ទះរបស់គាត់ និងកូនៗចំនួន ៣នាក់ទៀតនៅក្នុងមុងជាមួយគ្នា លុះដល់ម៉ោង ២៤និង ០០ នាទី រំលងអាធ្រាតឈានចូល ថ្ងៃទី២១ ខែ​មិថុ​នា ឆ្នាំ២០២៤ ប្ដីរបស់គាត់បានស្រែកហៅឱ្យគាត់យកកូនៗ របស់គាត់ចេញពីមុងពេលនោះគាត់ស្មានថា ប្ដីរបស់គាត់ត្រូវសត្វពស់ចឹកពេលនោះគាត់ ក៏រកមើលសត្វពស់នោះ តែរកមើលមិនឃើញឃើញតែសត្វថ្លែនចំនួន ១ក្បាល នៅកន្លែងនោះឃើញ ភ្លាមនោះបុរសជាដែលជាជនរងគ្រោះ គាត់ក៏បានវាយសត្វថ្លែននោះ តែវាយមិនត្រូវសត្វថ្លែននោះក៏បានជ្រុះទៅដីបាត់ទៅ។

ក្រោយពេលដែលថ្លែនសត្វថ្លែននោះ បានខាំក្នុងរយៈប្រហែល ១ម៉ោង ប្ដីរបស់​គាត់មាន អាការៈចុកទ្រូង និងរឹងថ្គាម រហូត​ដល់ម៉ោង ៣ទាបភ្លឺ ប្ដីគាត់មានអាការៈធ្ងន់ធ្ងរទៅៗ ដោយរឹងថ្គាមនិយាយពុំកើតនិងបែកពពុះមាត់ រហូតដល់ ម៉ោង ៥ព្រឹក ទើបមានអ្នកជិតខាងជួយជូនប្ដីគាត់ យកទៅសង្គ្រោះនៅមណ្ឌលសុខភាពនៅកាបី ឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ រហូត​ដល់ម៉ោង ៨ និង០០នាទី គាត់បានទទួលដំណឹងពី ឈ្មោះ យ៉ង់ លីន ដែលជាអ្នកជូនប្ដីគាត់​ទៅនោះថាប្ដី របស់គាត់បានស្លាប់បាត់បង់​ជីវិតបាត់ទៅហើយ។

តាមការពិនិត្យលើសាកសពដោយមានការចូល រួមដោយ លោកវេជ្ជបណ្ឌិត និងកម្លាំងប៉ុស្ដិ៍នគរបាលស្រែព្រះ បានធ្វើកោសលវិច្ឆ័យទៅលើដងខ្លួន នៃសពជនរងគ្រោះនិងបានសន្និដ្ឋានថា ឈ្មោះ កង អ៊ីន ភេទប្រុស អាយុ៥០ឆ្នាំ ពិតជាស្លាប់ដោយសារសត្វថ្លែនខាំ ពិតប្រាកដមែន មិនមែនពាក់ព័ន្ឋក្នុងអំពើឃាតកម្មឡើយ។

ក្រោយពីបានពិនិត្យទៅលើដងខ្លួន សាកសពចប់សព្វគ្រប់ រួចមកកម្លាំងសមត្ថកិច្ច បានធ្វើការប្រគល់សាកសពឲ្យទៅក្រុមគ្រួសារសពយកទៅ ធ្វើបុណ្យទៅតាមប្រពៃណី នៅគេហដ្ឋានរបស់ខ្លួន ៕

To Top