កំពង់ស្ពឺ៖ ដំណាំស្រូវវស្សា របស់ប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ត្រូវបានហ្វូងដង្កូវ ស៊ីបំផ្លាញ អស់ប្រមាណ១៤៧ហិតា ហើយគិតត្រឹមថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤។
លោក យឹម ណន ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ស្ពឺបានឲ្យដឹងថា ដោយមានកិច្ចអន្តរាគមន៍ពី ថ្នាក់ដឹកនាំខេត្ត អគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្ម បានចុះធ្វើអន្តរាគមន៍ផ្ទាល់ដល់ស្រែកសិករនៅឃុំរុងរឿង ស្រុកថ្ពង លើផ្ទៃដីទំហំ ១៥ហិកតានិងឃុំស្វាយចចឹប ស្រុកបសេដ្ឋផ្ទៃដី១៥ហិកតាដោយប្រើប្រាស់ដ្រូនដើម្បីបាញ់ថ្នាំសម្លាប់ផ្ទាល់ជាលទ្ធផលដង្កូវងាប់ជាង៩៥%។
មន្រ្តីជំនាញ កំពុងបន្តតាមដាននៅតាមគោលដៅចាស់ ដែលបានអន្តរាគមន៍រួច អំពីការវិវឌ្ឍន៍ថ្មីទៀតរបស់ដង្កូវហ្វូង ព្រមទាំងពង្រាយមន្ត្រីជំនាញចុះក្តាប់ និងតាមដានការវិវឌ្ឍន៍ថ្មីៗទៀត អំពីវត្តមានដង្កូវហ្វូង តាមគ្រប់ឃុំ សង្កាត់ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ៕
ដោយ៖សុខ សុភ័ណ្ឌ