ភ្នំពេញ៖ កញ្ញា ឃុន ណៃហៀក អ្នកនាំពាក្យរងក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានលេីកឡេីងថា របាយការណ៍ដែលមានភាពត្រឹមត្រូវ គឺការធ្វើរបាយការណ៍ ដោយគ្មានភាពលំអៀង ដោយមិនជ្រើសរើស យកតែសហជីពណា ដែលមានទំនោរប្រឆាំងរដ្ឋាភិបាល ប្រឆាំងនិយោជក ទើបធ្វើការជាមួយ និងមានការសិក្សាបានទូលំទូលាយ ដោយបានជួបសម្ភាសន៍ជាមួយបងប្អូនកម្មករកម្មករ និងសហជីព ក្នុងចំនួនច្រើន ទើបអាចហៅរបាយការណ៍នេះថា មានភាពត្រឹមត្រូវ និងសុក្រឹតភាព ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៦ ខែមិថុនា នេះ កញ្ញា ឃុន ណៃហៀក គូសបញ្ជាក់ថាអង្គការសង្គមស៊ីវិល និង សហជីពឯករាជ្យ មួយចំនួនហាក់បី ដូចជាមាន តែសកម្មភាពប្រឆាំង នឹងនិយោជក ប្រឆាំងរដ្ឋាភិបាល ហើយបម្រើឱ្យរបៀបវារៈ របស់ជនបរទេស ម្ចាស់ជំនួយមួយចំនួន តែប៉ុណ្ណោះ គឺមិនបានខ្វល់ខ្វាយពីសុខទុក្ខ ជួយដោះស្រាយបញ្ហា បម្រើប្រយោជន៍ជូនបងប្អូនកម្មករ បងប្អូនពលករពិតប្រាកដនោះឡើយ ៕
