ភ្នំពេញ៖ លោកឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព តាងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកា គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សមូលដ្ឋាន យុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញ នៃគណបក្សប្រជាជនកម្ពុជា សូមចូលរួមអបអរសាទរសិរីមង្គល វិបុលសុខ មហាប្រសើរជូនចំពោះ លោក ឃ្លាំង ហួត ក្នុងឱកាសដែលគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា សម្រេចតែងតាំងដំឡើងឋានៈ លោកជាអនុប្រធានគណៈកម្មាធិការ គណបក្សរាជធានីភ្នំពេញ។
ចំពោះដំណឹងដ៏ល្អប្រពៃខាងលើនេះ យើងខ្ញុំមានក្តីរំភើបក្រៃលែង និងសូមកោតសរសើរចំពោះ លោក ដែលបានអនុវត្ត ភារកិច្ចប្រកបដោយឆន្ទៈ មនសិការ បញ្ញាញាណ ពុះពាររាល់ឧបសគ្គគ្រប់បែបយ៉ាង រហូតសម្រេចបានលទ្ធផលដ៏ប្រពៃ ដែល រួមចំណែកបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា ដែលដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការថែរក្សានូវសុខសន្តិភាព ស្ថិរភាពពេញលេញ ការពារ បូរណភាពទឹកដី ការពារអធិបតេយ្យភាពជាតិ សម្បូណ៍ សប្បាយ រុងរឿង និងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។
ឆ្លៀតក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ យើងខ្ញុំសូមបួងសួងដល់គុណព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិ ទាំងឡាយក្នុងលោក សូមជួយបីបាច់ថែរក្សាប្រទានពរជ័យ សិរីសួស្តី ជ័យមង្គល គ្រប់ប្រការជូន លោក និង លោកស្រី ព្រមទាំងក្រុមគ្រួសារ សូមមានអាយុយឺនយូរ សុខុមាលភាពល្អបរិបូរណ៍ និងសូមបានប្រកបតែនឹងពុទ្ធពរ ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕