ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ បាននាំយកអង្ករ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទៅប្រគល់ជូនតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ យោធភូមិភាគទី៥ នៃបញ្ជាការដ្ឋានកងទ័ពជើងគោក តាមរយៈឧត្ដមសេនីយ៍ត្រី ហេង សូម៉ាយ៉ាត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់។

សកម្មភាពទាំងនេះ បង្ហាញឲ្យឃើញថា រាល់សុខទុក្ខរបស់កងកម្លាំង គឺជាអាទិភាពដែលសម្តេចធិបតី និងលោកជំទាវបណ្ឌិត បានគិតគូរ ហើយផ្តល់ការឧបត្ថម្ភគាំទ្រជាប្រចាំ និងទៀងទាត់ ពីសារៈសំខាន់ នៃជីវភាពរស់នៅប្រចាំថ្ងៃ ដើម្បីបំពេញបេសកកម្មក្នុងការបម្រើជាតិ និងប្រជាជនមានភាពសកម្ម និងប្រសិទ្ធភាពខ្ពស់បំផុត៕

Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
