ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤នេះ បាននិងកំពុងដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី លើរបៀបវារៈចំនួន ៣ នៅវិមានសន្តិភាព ។

របៀបវារៈទាំង ៣ គឺ ៖ ទី១. ការពិនិត្យ និងសម្រេចលើសេចក្តីព្រាងផែនការ សកម្មភាពសម្រាប់ “ការកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយឆ្នាំ ២០២៤-២០២៨”
ទី២. ការពិនិត្យ និងសម្រេចលើសេចក្តីព្រាង “អនុក្រឹត្យ ស្តីពីការគ្រប់គ្រង កម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល”
ទី៣. បញ្ហាផ្សេងៗ ៕










