កណ្ដាល÷ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល នឹងធ្វើការជួសជុលឡើងវិញកំណាត់ផ្លូវលេខ២១១ ២១៣ និង២១៥ ដោយលុបជង្ហុកសំបុក មាន់ ភ្ជួរកៀរកិនបង្ហាប់ បន្ថែមថ្មមិច(M30) រួចចាក់ក្រាលកៅស៊ូបាចថ្មពីរស្រទាប់(DBST) ចាប់ពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះតទៅ រហូតដល់គម្រោងត្រូវបញ្ចប់។
អាស្រ័យហេតុនេះសូមប្រជាពលរដ្ឋទាំងអស់ និងសមត្ថកិច្ចពាក់ព័ន្ធ មេត្តាជ្រាប និងសូមការអធ្យាស្រ័យ ដោយជួយ ចូលរួមសហការ ដើម្បីឱ្យគម្រោងខាងលើនេះ អនុវត្តបានលទ្ធផលរដ្ឋ សម្រេចតាមផែនការ៕


