កណ្ដាល÷ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល នឹងបើកការដ្ឋានកាយចិញ្ចើមផ្លូវ ដើម្បីរំដោះ ទឹកតាមបណ្ដោយផ្លូវជាតិលេខ២១ ខាងឆ្វេងដៃ ចាប់ពីគីឡូម៉ែត្រលេខ១២+៨៩០ (ស្ពានលេខ៦) ដល់ ១៣+៨៩០ (ស្ពានលេខ៧)។
តាមរយៈសេចក្ដីជូនដំណឹង បានឱ្យដឹងថា
តាមការចាំបាច់ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល ដើម្បីរំដោះទឹកចេញពី ចិញ្ចើមផ្លូវ តាមបណ្ដោយផ្លូវជាតិលេខ២១ ក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល នឹងបើកការដ្ឋានកាយចិញ្ចើមផ្លូវ ដើម្បីរំដោះ ទឹកតាមបណ្ដោយផ្លូវជាតិលេខ២១ ខាងឆ្វេងដៃ ចាប់ពីគីឡូម៉ែត្រលេខ១២+៨៩០ (ស្ពានលេខ៦) ដល់ ១៣+៨៩០ (ស្ពានលេខ៧) ចាប់ពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះតទៅ រហូតដល់ គម្រោងការដ្ឋានត្រូវបញ្ចប់។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមប្រជាពលរដ្ឋទាំងអស់ និងសមត្ថកិច្ចពាក់ព័ន្ធ មេត្តាជ្រាប និងសូបការអធ្យាស្រ័យ និងចូលរួមសហការ ដើម្បីឱ្យគម្រោង ខាងលើនេះអនុវត្ត បានលទ្ធផលល្អ សម្រេចតាមផែនការ៕


