ព័ត៌មានជាតិ

លោក ហេង សួរ អញ្ជើញជួបសំណេះ សំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្នុងមន្ទីរការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅល្ងាចថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៅក្នុងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកំពង់ឆ្នាំង។

ការសំណេះសំណាលនេះ គឺ ក្រោយការអញ្ជើញ ចូលរួមផ្សព្វផ្សាយស្តីពី “ការអនុវត្តរបបសន្តិសុខ សង្គមផ្នែកថែទាំសុខភាព តាមរបបភាគទាន ដោយស្ម័គ្រចិត្ត សម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ” និង “កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ”នៅសាលាខេត្តកំពង់ឆ្នាំង៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top