ព័ត៌មានជាតិ

លោក Zelensky កំពុងពិចារណាក្នុងដក នាយករដ្ឋមន្ត្រីអ៊ុយក្រែន ចេញពីតំណែង

Sputnik
" "

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយក​រដ្ឋមន្ត្រី​អ៊ុយក្រែន លោក Denis Shmigal អាច​នឹង​ត្រូវ​បានដកតំណែងចេញ និងជំនួស​វិញ​ក្នុង​ពេល​ឆាប់​ៗ​នេះ។

ប្រភពដដែលបានអះអាងទៀតថា លោក Shmigal ដែលបានរក្សាតំណែងរបស់គាត់យូរជាង នាយករដ្ឋមន្ត្រីណាទាំងអស់ ក្នុងសម័យកាលសង្គ្រាមនេះត្រូវបានគេរាយការណ៍ថា មិនសូវទទួលបានការពេញចិត្តពេញថ្លើម ពីសំណាក់លោកប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensky ទៀតឡើយ។

" "

ប្រភពបានបន្តអះអាងថា ជាទូទៅមេដឹកនាំអ៊ុយក្រែនលោក Zelensky គឺមិនចូលចិត្តមនុស្សដែល មិនបង្ហាញថាមពលដល់គាត់ ឬអ្នកដែលបរាជ័យក្នុងការ ចាប់អារម្មណ៍ការដឹកនាំរបស់គាត់។

" "

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកក៏បានរាយការណ៍ដែរថា ការទម្លាក់ចេញពីតំណែងរបស់នាយករដ្ឋមន្ត្រី អាចនឹងធ្វើឡើងដោយអាច ជាប់ពាក់ព័ន្ធនឹងភាពតានតឹងរវាងទីក្រុងគៀវ និងលោកខាងលិចជុំវិញកំណែទម្រង់ ប្រឆាំងអំពើពុករលួយផងដែរ។

គេសង្កេតឃើញថា ការពិតដែលថាអ្នកគាំទ្រលោកខាងលិច របស់អ៊ុយក្រែន នៅពេលដែលពួកកេចង់បានអ្វីមួយ ឥតឈប់ឈរហើយទាមទារអ្វីមួយជារឿយៗ នោះមានន័យថាវាគឺជាប្រភពនៃ ការខឹងសម្បារសម្រាប់ Zelensky និងរង្វង់ថ្នាក់ដឹកនាំខាងក្នុងរបស់គាត់ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top