ភ្នំពេញ ៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានបញ្ជាក់ថា រដ្ឋបាលខេត្ត ពុំមានការបិទមិនឲ្យហែទីងមោងនោះទេ ហប៉ុន្តែស្នើសុំឲ្យរៀបចំ ដោយមានសណ្តាប់ធ្នាប់ល្អ រក្សាបានគុណតម្លៃសិល្បៈវប្បធម៌ខ្មែរ ។
ការលើកឡើងរបស់ លោក គួច ចំរើន បន្ទាប់ពីនៅលើបណ្ដាញា សង្គមនាពេលថ្មីៗនេះ មានការលើកឡើងពីការបិទ មិនឲ្យមានការដង្ហែទីងមោង នៅតាមផ្លូវសាធារណៈ ធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់ និងបង្កភាពអន្តិសុខសាធារណៈ នៅខេត្តកណ្ដាល។
តាមរយៈសំណេរនៅលើទំព័រ ហ្វេសប៊ុកផ្លូវការរបស់ លោក គួច ចំរើន នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤នេះ បានសរសេរថា «ខ្ញុំបានឃើញការផ្សព្វផ្សាយ អំពី ទីងមោង ថាត្រូវបានបិទ ។ ខ្ញុំសូមបញ្ជាក់ថា ពុំមានការបិទទេ ហើយស្នើសុំឲ្យរៀបចំ ដោយមានសណ្តាប់ធ្នាប់ល្អ រក្សាបាន គុណតម្លៃសិល្បៈវប្បធម៌ខ្មែរយើង ។ ខ្ញុំនឹងជួប ជាមួយបងប្អូនផ្ទាល់ នៅពេលខាងមុខ»៕