ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងទិសដៅការងារសម្រាប់ឆមាសទី២ ឆ្នាំ២០២៤ នៅក្រុងកំពត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB។

ក្នុងដំណើរការ នៃកិច្ចប្រជុំបូកសរុបនេះ តំណាងនៃនាយកដ្ឋាន អង្គភាព និងគណៈកម្មការទាំងអស់ របស់ធនាគារបានរាយការណ៍នូវលទ្ធផល និងវឌ្ឍនភាពការងារឆមាសទី១ និងទិសដៅការងារ ឆមាសទី២ឆ្នាំ២០២៤ ។ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកធនាគារ ARDB បានផ្តល់នូវអនុសាសន៍ ណែនាំដ៏មានតំលៃ និងជំរុញលើកទឹកចិត្ត ដល់ថ្នាក់ដឹកនាំគ្រប់នាយកដ្ឋាន អង្គភាព គណៈកម្មការ បន្តពង្រឹងការអនុវត្តការងារ ដើម្បីសម្រេចបានទិសដៅ នាឆមាសទី២ ជាបន្តទៀតប្រកបដោយលទ្ធផលផ្លែផ្កា ៕








