ភ្នំពេញ៖ កម្ពុជា-រុស្ស៊ី បានគូសបញ្ជាក់ជាថ្មី នូវការបេ្តជ្ញាចិត្ត ដើម្បីលើកស្ទួយឧត្តមានុភាព នៃទំនាក់ទំនងសេដ្ឋកិច្ច តាមរយៈយន្តការគន្លឹះផ្សេងៗ រាប់បញ្ចូលទាំងកិច្ចប្រជុំគណៈកម្មការអន្តររដ្ឋាភិបាល ។


ការប្ដេជ្ញារបស់ភាគីកម្ពុជា-រុស្ស៊ី ធ្វើឡើងក្នុងជំនួបរវាងលោក ឃួន ផុនរតនៈ រដ្ឋលេខាធិការក្រសួងការបរទេសខ្មែរ និងលោក Anatoly Borovik ឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា នៅទីស្តីការក្រសួង នាថ្ងៃ១១ កក្កដា។

ដោយផ្អែកលើមូលដ្ឋានគ្រឹះ នៃភាពជាដៃគូមិត្តភាពរវាងកម្ពុជា និងរុស្ស៊ី លោករដ្ឋលេខាធិការ និងលោកឯកអគ្គរដ្ឋទូត បានពិភាក្សាអំពីសក្តានុពល សម្រាប់កិច្ចសហប្រតិបត្តិការ កាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។

ដោយឡែកចំពោះកិច្ចការតំបន់ និងអន្តរជាតិមួយចំនួន ដែលជាក្តីបារម្ភរួម ក៏ត្រូវបានលើកយកមកពិភាក្សា ក្នុងជំនួបនេះផងដែរ ៕
