ព័ត៌មានជាតិ

ក្រសួងការពារជាតិ បញ្ជាក់ថា មិនទាន់រកឃើញឧទ្ធម្ភាគចក្រ ដែលបាត់ការទាក់ទង នៅក្នុងភូមិសាស្ត្រជួរភ្នំក្រវាញ

ភ្នំពេញ៖ ក្រសួងការពារជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ឱ្យដឹងថា ឧទ្ធម្ភាគចក្រមួយគ្រឿង បានបាត់បង់ការទាក់ទងជាមួយទីបញ្ជាការទ័ពអាកាស នៅក្នុងភូមិសាស្ត្រជួរភ្នំក្រវាញ ស្ថិតក្នុងខេត្តពោធិ៍សាត់ និង ខេត្តកោះកុង ក្នុងពេលកំពុងហាត់ហ្វឹកហ្វឺន។

ក្រសួងការពារជាតិបន្តថា ឧបទ្ទវហេតុនេះ បានកើតឡើងដោយសារអាកាសធាតុ មិនអំណោយផល ហើយបណ្តាកងឯកភាពពាក់ព័ន្ធ កំពុងធ្វើការរុករក ចាប់តាំងពីព្រឹកថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២៤ ចំពោះលទ្ធផលមិនទាន់ប្រទះ ឬរកឃើញឧទ្ធម្ភាគចក្រនោះឡើយ ក្រុមការងារ និងបន្តរុករកយ៉ាងយកចិត្តទុកដាក់។


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top