ភ្នំពេញ៖ លោក Dominic Williams ឯកអគ្គរាជទូតអង់គ្លេស ប្រចាំកម្ពុជា បាបង្ហោះសារ បង្ហាញក្តីរីករាយ កាលបើបានមកសម្រាកកម្សាន្តចុងសប្តាហ៍ នាខេត្តសៀមរាបអង្គរ។
លោក ទូត បានបង្ហោះសារ តាមបញ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃអាទិត្យនេះថា «ចុងសប្តាហ៍ល្អនៅសៀមរាប! 😃 ប្រាសាទបុរាណតែងតែអស្ចារ្យ! យើងក៏បានហាត់ប្រាណនៅអង្គរធំ – យឺតបន្តិច ប៉ុន្តែទេសភាពអស្ចារ្យ!»
លោក ទូត ក៏សូមអរគុណ Pich Oun ដែលបានបើកម៉ូតូកង់បីសម្រាប់ពួកគាត់ ម្តងទៀត។
លោក បន្ថែមថា «យើងបានញ៉ាំម្ហូបខ្មែរដ៏ឆ្ងាញ់មួយចំនួនរួមទាំងទឹកគ្រឹងផងដែរ»។
វត្តមានលោកទូត ត្រូវគេកត់សម្គាល់ថា ជាការរួមចំណែក ក្នុងជួយផ្សព្វផ្សាយទេសចរណ៍ខេត្តសៀមរាប ទៅកាន់ពិភពលោក ជាពិសេសភ្ញៀវអឺរ៉ុប មកកម្ពុជា៕






