ភ្នំពេញ៖ ជនសង័្សយ ក្នុងករណីឃាតកម្ម លើស្រ្តីវ័យចំណាស់ម្នាក់ កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ នៅក្រុងបាត់ដំបង ពេលនេះត្រូវបានកងកម្លាំងនគរបាលខេត្តបាត់ដំបង ធ្វើការឃាត់ខ្លួនបានហើយ នៅរសៀលថ្ងៃទី១៤ កក្កដា នេះ។
បើតាមស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា ជនសង្ស័យឈ្មោះ សឿន ទន់ ភេទប្រុស អាយុ២៥ឆ្នាំ ត្រូវបានសមត្ថកិច្ចនគរបាចាប់ខ្លួន ក្នុងភូមិសាស្រ្តឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ហើយខណៈនេះកំពុងបន្តនាំខ្លួនមកកាន់ស្នងការដ្ឋានដើម្បីធ្វើការសាកសួរស្រាវជ្រាវ។
កិច្ចប្រតិបត្តិការនេះធ្វើឡើងចាប់តាំងពីថ្ងៃទី៦ខែ កក្កដា ឆ្នា២០២៤ រហូតមកមានរយៈពេល៩ថ្ងៃ ក្រោម បញ្ជាដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដោយមានការចូលរួមសហការណ៍ពីអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចពាក់ព័ន្ធ កងប្រជាការពារ និងមហាជនរួមទាំងអ្នកប្រើប្រាស់បណ្តាញសង្គមផង។
ជនសង្ស័យខាងលើ នឹងត្រូវបញ្ជូនទៅវិនិច្ឆ័យទោស តាមផ្លូវច្បាប់ នៅក្រោយពេលរៀបចំ កសាងសំណុំរឿងរួច៕