នៅក្នុងខែធ្នូ ឆ្នាំ ២០១២ លោក Xi Jinping ដែលទើបតែត្រូវបានបោះឆ្នោតជ្រើសរើសជាអគ្គលេខាធិការនៃគណៈកម្មាធិការនៃមជ្ឈិមកម្មុនីស្តចិនបានថ្លែងថា៖ កំណែទម្រង់ និងការបើកទូលាយគឺជាវិធានការសំខាន់ដែលនឹងកំណត់ជោគវាសនារបស់ប្រទេសចិនសហសម័យនេះ ។
នេះជាការសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់ដែលលោកបានធ្វើសម្រាប់យុទ្ធសាស្ត្រអភិបាលកិច្ចរបស់លោកផ្ទាល់ ។ តាំងពីពេលនោះមក គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនដែលបានចាត់ទុកលោកXi Jinpingជាស្នូល បានរៀបចំផែនការមេសម្រាប់ការធ្វើឱ្យកាន់តែស៊ីជម្រៅលើកំណែទម្រង់ កំណត់គោលដៅរួម អាទិភាពជាយុទ្ធសាស្ត្រ វិធីសាស្ត្រជំរុញនិងតារាងពេលវេលា ហើយនិងបើកយុគសម័យថ្មីនៃការធ្វើឱ្យស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយនូវកំណែទម្រង់និងការជំរុញកំណែទម្រង់តាមរយៈការរចនាប្រព័ន្ធទាំងមូល ។
ជាង ១០ ឆ្នាំក្រោយមក នៅដើមឆ្នាំ ២០២៤ លោក Xi Jinping បានគូសបញ្ជាក់ថា កំណែទម្រង់និងការបើកទូលាយ “ក៏ជាចលនាសំខាន់មួយដែលកំណត់ភាពជោគជ័យ ឬបរាជ័យនៃការធ្វើទំនើបកម្មតាមបែបចិន”។ នេះបានបញ្ចេញសញ្ញាដ៏ខ្លាំងមួយដែលថា ការធ្វើកំណែទម្រង់កាន់តែស៊ីជម្រៅនឹងឈានដល់ដំណាក់កាលសំខាន់មួយទៀត ។
នេះជាអ្វីដែលលោក Xi Jinping បានថ្លែងបែបនេះ ហើយលោកក៏បានធ្វើ បែប នេះ ដែរ។ លោកបានកំណត់យកកំណែទម្រង់ស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយជាកម្លាំងចលករជាមូលដ្ឋានសម្រាប់ការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិននិងជា “ចលនាសំខាន់មួយ” ដែលកំណត់ភាពជោគជ័យឬបរាជ័យរបស់វា ។
ក្នុងដំណើរការអនុវត្ត លោកបានលើកឡើងពីខ្សែបន្ទាត់សំខាន់នៃការកសាងរបប ដោយផ្តោតលើការកសាងប្រព័ន្ធស្ថាប័នពេញលេញ មានលក្ខណៈវិទ្យាសាស្ត្រនិងមានស្តង់ដារខ្ពស់ដែលដំណើរការប្រកបដោយប្រសិទ្ធភាព ដើម្បីលើកកម្ពស់កម្រិតទំនើបកម្មនៃប្រព័ន្ធអភិបាលកិច្ចជាតិ ។
ក្រឡេកទៅមើលជុំវិញពិភពលោក គ្មានប្រទេស ឬគណបក្សនយោបាយណាមួយមានភាពក្លាហានខាងនយោបាយនិងទំនួលខុសត្រូវជាប្រវត្តិសាស្ត្រនោះទេ ហើយហ៊ានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ បង្វែរកាំបិតចូលនិងធ្វើបដិវត្តន៍ខ្លួនឯង ។ គ្មានប្រទេស ឬគណបក្សនយោបាយណាអាចជំរុញកំណែទម្រង់ទ្រង់ទ្រាយធំនិងខ្លាំងក្លាបែបនេះទេ ក្នុងរយៈពេលដ៏ខ្លីបែបនេះ ហើយគ្មានប្រទេស ឬគណបក្សនយោបាយណាអាចទទួលបាននូវការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រ និងការរៀបចំឡើងវិញជាប្រព័ន្ធនិង ការកសាងឡើងវិញទាំងមូលឡើយ។
នៅវគ្គបន្ទាប់ យើងនឹងពិគ្រោះពិភាក្សាអំពីគោលនយោបាយបើកទូលាយរបស់ប្រទេសចិនក្នុងយុគសម័យថ្មីដែលដឹកនាំដោយលោក Xi Jinping។ សូមរង់ចាំ!