ព័ត៌មានជាតិ

រាជរដ្ឋាភិបាល កំណត់យកថ្ងៃ១៩ មីនា រៀងរាល់ឆ្នាំ ជាទិវាជាតិសង្គមកិច្ច

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចកំណត់យកថ្ងៃទី១៩ ខែមីនា រៀងរាល់ឆ្នាំ ជាទិវាជាតិសង្គមកិច្ច ក្នុងគោលបំណងបង្កើនគុណតម្លៃ និងលើកកម្ពស់ការយល់ដឹងជា សាធារណៈអំពីការងារសង្គមកិច្ច នៅព្រះរាជាណាចក្រកម្ពុជា។

យោងតាមអនុក្រឹត្យរបស់ រាជរដ្ឋាភិបាល បានឲ្យដឹងថា គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងបរទេស គ្រឹះស្ថានអប់រំការងារសង្គមកិច្ច សមាគមអ្នកវិជ្ជាជីវៈសង្គមកិច្ចកម្ពុជា និងវិស័យឯកជន ចូលរួម បំផុសដល់សាធារណជន ឲ្យយល់ដឹងអំពីការងារសង្គមកិច្ច និងកម្លាំងសេវាសង្គម៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top