ព័ត៌មានជាតិ

ព្រះមហាក្សត្រ ព្រះបរមរាជានុញ្ញាត ជូនឯកអគ្គរដ្ឋទូតថ្មី នៃប្រទេសចិន ចូលក្រាបបង្គំគាល់ និងថ្វាយសារតាំង

ភ្នំពេញ៖ ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន លោក Wang Wenbin ចូលក្រាបថ្វាយបង្គំគាល់និងថ្វាយសារតាំង នៅព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរម រាជវាំង នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ក្នុងឱកាសដែល លោកត្រូវបានរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន តែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា៕

To Top