ព័ត៌មានជាតិ

គណៈកម្មាធិការជាតិ សម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ បញ្ជាក់ថា ការផ្សាយថា ខេត្តខ្មែរ៤ កាត់ឱ្យប្រទេសផ្សេង គឺជាព័ត៌មានក្លែងក្លាយ!

ភ្នំពេញ៖ គណៈកម្មាធិការជាតិ សម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ ចេញមកបញ្ជាក់ថា ករណីបង្ហោះផ្សាយថាខេត្តចំនួនបួន មានខេត្តមណ្ឌលគិរី ស្ទឹងត្រែង ក្រចេះ និងរតនគិរី ត្រូវបានកាត់ទៅឱ្យប្រទេសផ្សេង គឺជាព័ត៌មានក្លែងក្លាយ។

ការចេញមកបញ្ជាក់របស់ គ.ស.ព.ស. ធ្វើឡើង ក្រោយមានគណនី Facebook មួយឈ្មោះ Sothea Nou
បានផ្សព្វផ្សាយថា ខេត្តចំនួនបួន មានខេត្តមណ្ឌលគិរី ស្ទឹងត្រែង ក្រចេះ និងរតនគិរី បានកាត់ជាស្ថាពរឱ្យយួនហើយក្រោមរូបភាពសម្បទានតំបន់សេដ្ឋកិច្ចត្រីកោណ បន្ទាប់សម្ពោធព្រែកជីកចិន (ហ្វូណនតេជោ)។

ផ្ទាំងពាណិជ្ជកម្ម

គណៈកម្មាធិការជាតិ សម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ លើកឡើងថា ប្រទេសកម្ពុជាការពារនិងថែរក្សាបាននូវឯករាជ្យភាព អធិបតេយ្យភាព និងបូរណៈភាពទឹកដីរបស់ខ្លួនយ៉ាងពេញលេញ! គឺមិនមានអ្វីដូចការឃោសនាអកុសល ដែលគេបានធ្វើឡើងដោយចេតនាទុច្ចរិត ក្នុងគោលបំណងញុះញង់ បង្កចលាចល បំពុលសង្គមនោះឡើយ។

ដូចនេះសូមបងប្អូនប្រជាពលរដ្ឋ កុំមានការយល់ច្រឡំ និងសូមឈប់បន្តចែកចាយ នូវព័ត៌មានក្លែងក្លាយនេះទៀត៕

To Top