ព័ត៌មានជាតិ

សម្តេចធិបតី នឹងអញ្ជើញ ចូលរួមរត់ម៉ារ៉ាតុន លើទឹកដីអង្គរ នៅចុងឆ្នាំនេះ

រូបភាព ៖ ម៉ៅ ដារ៉ាត់

សៀមរាប ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសពីការចូលរួមលើចលនា គៀងគរទេសចរណ៍ តាមរយៈការរត់កីឡាម៉ារ៉ាតុន នៅក្នុងទឹកដីខេត្តសៀមរាប ដែលជាដែនដីដ៏ពិសិដ្ឋ របស់កម្ពុជា នាចុងខែធ្នូ ចុងឆ្នាំនេះ ។

ក្នុងឱកាសអញ្ជើញជាអធិបតី បញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម រាជបូណ៌ ស្ថិតនៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃទី១៨ កក្កដានេះ សម្តេចធិបតីបានប្រកាស ចូលរួមរត់ម៉ារ៉ាតុន ជាមួយអ្នកចូលរួម១ម៉ឺននាក់ ។។

សម្តេចធិបតីមានប្រសាសន៍ថា “ឆ្នាំនេះ ដូចមានរៀបចំរត់ម៉ារ៉ាតុន ឆ្នាំនេះខែ១២ រៀបចំរត់ម៉ារ៉ាតុន១ម៉ឺននាក់ ចូលរួមរត់នៅសៀមរាប ហើយខ្ញុំទៅរត់ដែរ ចឹងសមាជិករាជរដ្ឋាភិបាល គិតគូរឲ្យហើយ ខ្ញុំប្រហែលតែ៥គីឡូទេ”៕

To Top