ភ្នំពេញ ៖ ក្រុមអ្នកសារព័ត៌មានជាង ១០០ នាក់មកពីអង្គភាពសារព័ត៌មាន បានចូលរួមវេទិកា ចែករម្លែកព័ត៌មាន ស្តីពីបច្ចុប្បន្នភាព នៃទីផ្សារធានារ៉ាប់រង នៅកម្ពុជា ជាមួយក្លិបអ្នកកាសែតកម្ពុជា នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ នៅសណ្ខាគារ Fairfield ជាន់ទី២៥ ផ្លូវមហាវិថីសហព័ន្ធរុស្ស៊ី ។

ក្នុងឱកាសពិធីបើករួមវេទិកា ចែករម្លែកព័ត៌មាន ស្តីពីបច្ចុប្បន្នភាព នៃទីផ្សារធានារ៉ាប់រង នៅកម្ពុជា ជាមួយក្លឹបអ្នកកាសែត កម្ពុជា ដោយមានការ អញ្ជើញ ចូលរួមពីសំណាក់លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនិយ័តករ ធានារ៉ាប់រងកម្ពុជា លោក ពុយ ភាព ប្រធានក្លិបអ្នកកាសែតកម្ពុជា លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា៕
ដោយ៖លី







