ភ្នំពេញ: ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា លោក Wang Wenbin បានបង្ហោះសាររំលេចនូវរូបថតជាប្រវត្តិសាស្រ្ត នៃទំនាក់ទំនងរវាងថ្នាក់ដឹកនាំជំនាន់មុន ។
តាមរយៈបណ្តាញសង្គមហ្វេសប៊ុក លោក Wang Wenbin បានលើកឡើងថា « ទំនាក់ទំនងរវាងចិន-កម្ពុជា ក្នុងរយៈពេល៦៦ឆ្នាំកន្លងមក និងរយ:ពេលកាន់តែយូរជាងនេះ អនុស្សាវរីយ៍ដែលបន្សល់ទុកឲ្យយើង ដោយថ្នាក់ដឹកនាំជំនាន់មុន សុទ្ធតែជាកេរដំណែល ដ៏មានថាមពល សម្រាប់យើងក្នុងការបន្តរក្សាទៅថ្ងៃអនាគត»។


