ភ្នំពេញ ៖ នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ក្រុមហ៊ុន Cybersecurity Crowdstrike បានធ្វើការ update នូវ software របស់ខ្លួនខុសបច្ចេកទេស បណ្តាលអោយឧបករណ៍ និង កុំព្យូទ័រប្រើប្រាស់ប្រតិបត្តិការ Windows ទាំងអស់ជាប់គាំងលែងដំណើរការ (Blue Screen) ដែលភាសាបច្ចេកទេស ដាក់ឈ្មោះថា ”Blue Screen of Death – BSOD” ។
បើតាមហ្វេសប៊ុក អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នាថ្ងៃទី២០ កក្កដានេះ បានឲ្យដឹងថា បច្ចុប្បន្នភាពក្រុមហ៊ុន Crowdstrike បានកំណត់បញ្ហា និងត្រឡប់ការអាប់ដេតវិញ ប៉ុន្តែម៉ាស៊ីន ដែលរងផលប៉ះពាល់ នៅតែត្រូវការអន្តរាគមន៍ដោយដៃ (manual) ដើម្បីដោះស្រាយបញ្ហា។
ការធ្វើអន្តរាគមន៍ដោយដៃ (manual) នេះត្រូវការចំណាយពេលច្រើន ។ ទន្ទឹមនឹងនេះបញ្ហាផ្សេងទៀត ក្រុមហ៊ុន Microsoft ក៏កំពុងដោះស្រាយ ដោយឡែកទាក់ទងនឹងកម្មវិធី និងសេវាកម្ម Microsoft 365 របស់ខ្លួនដោយសារការផ្លាស់ប្តូរ ការកំណត់រចនាសម្ព័ន្ធនៅក្នុង Azure backed workloads។
-ផលប៉ះពាល់ឧបទ្ទវហេតុ ប្រព័ន្ធព័ត៌មានវិទ្យា៖
-ជើងហោះហើរជាង១៤០០០ ត្រូវបានលុបចោល និងផ្អាកដំណើរការ ព្រមទាំងមន្ទីពេទ្យមួយចំនួន ត្រូវរងផលប៉ះពាល់
-ចំពោះប្រទេសមួយចំនួន ដែលធ្វើបច្ចុប្បន្នភាពទៅកាន់ patches sever ផ្ទាល់បានជួបបញ្ហា ដោយឡែកចំពោះប្រទេសមួយចំនួនទៀត ពុំបានជួបបញ្ហាទាំងនេះទេ ដោយសារតែ patches sever ប្រទេសទាំងនោះជាប្រភេទ patches local និងមានការផ្ទៀងផ្ទាត់មុនធ្វើការបច្ចុប្បន្នភាព End point ទៅកាន់ម៉ាស៊ីនកុំព្យូទ័រប្រតិបត្តិការ របស់ប្រទេសនីមួយៗ ។
នាយកដ្ឋានការពារសុវត្ថិភាព បច្ចេកវិទ្យាឌីជីថល នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានណែនាំដល់ក្រុមការងារបច្ចេកទេស តាមបណ្តាស្ថាប័នរដ្ឋ-ឯកជន និងសាធារណជនដូចខាងក្រោម៖
-ករណីម៉ាស៊ីនជួបបញ្ហាជាប់គាំង នូវឧប្បទ្ទវហេតុខាងលើ អ្នកបច្ចកទេសត្រូវចូលទៅកាន់ Safe Mode និងធ្វើការលុប File ឈ្មោះ “00000291*.sys” ក្នុង “C:\system32\drivers\crowdstrike
-សូមប្រុងប្រយ័ត្ន ចំពោះការ ចំពោះជនឆ្លៀតឱកាសធ្វើការបន្លំ (Scam ឬ Phishing Email) ដែរមានតម្រូវអោយចុចចូល តំណរភ្ជាប់ផ្សេងៗ ក្នុងន័យថាដើម្បីដោះ ស្រាយបញ្ហា Blue screen ឬ ចុចដើម្បីដោះស្រាយបញ្ហា នៅលើកុំព្យូទ័រ ដោយសារបញ្ហារបស់ Crowdstrike ព្រោះជាវិធីសាស្ត្របន្លំបោកប្រាស់ ដើម្បីទាញយកផលប្រយោជន៍ របស់ក្រុមជនខិលខូច ៕