ភ្នំពេញ ៖ លោក មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក ពុយ គា ប្រធាន ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ បានចូលរួមវេទិកាសារព័ត៌មាន លើប្រធានបទ “គោលនយោបាយ និងយុទ្ធសាស្រ្តក្នុងការប្រយុទ្ធ ប្រឆាំងគ្រឿងញៀនខុសច្បាប់” នៅសាលប្រជុំ (A) អគារមិត្តភាព នៃទីស្តីការគណៈរដ្ឋមន្ត្រី ។

នេះជាលើកដំបូងដែល ក្លិបអ្នកកាសែតកម្ពុជា សហការជាមួយអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន រៀបចំវេទិកា ដូចប្រធានបទខាងលើ ដើម្បីផ្តល់ឱកាស ដល់មន្ត្រីជំនាញ បានលើកឡើង នូវគោលនយោបាយ និងយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង គ្រឿង ញៀនខុសច្បាប់ រួមទាំងស្ថានភាពទូទៅ នៃបញ្ហាគ្រឿងញៀន ជាសកល ក៏ដូចជានៅកម្ពុជា បញ្ហាប្រឈម និង ការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាល រួមទាំងស្ថាប័នជំនាញ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា ៕
ដោយ៖លី ភីលីព



