ព័ត៌មានជាតិ

សម្តេចតេជោ កំពុងថ្លែងសារពិសេស ពាក់ព័ន្ធតំបន់អភិវឌ្ឍន៍ ត្រីកោណកម្ពុជា ឡាវ វៀតណាម

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅម៉ោងប្រមាណជាជាង៣រសៀលថ្ងៃ២៣ កក្កដានេះ​ បាននិងកំពុងថ្លែងសារពិសេស ពាក់ព័ន្ធតំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា ឡាវ និងវៀតណាម (CLV) ។

ការថ្លែងសាររបស់សម្តេចតេជោនេះ បន្ទាប់ពីមានការផ្សព្វផ្សាយអំពីព័ត៌មាន មិនពិតការកាត់ខេត្តរបស់កម្ពុជា៤ គឺខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្តស្ទឹងត្រែងទៅឲ្យវៀតណាម ។

តំបន់ CLV មានចំនួន ១៣ខេត្ត ប្រទេសវៀតណាម មាន ៥ខេត្ត, ប្រទេសឡាវ មាន៤ខេត្ត និងកម្ពុជា មាន ៤ខេត្ត (ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង)៕

To Top