ព័ត៌មានជាតិ

អភិបាល ខេត្តពោធិ៍សាត់ ប្រាប់មន្ត្រីក្រោមឱវាទ អោយចុះណែនាំដល់ ក្រុមហ៊ុនស្រាបៀរ ទាំងអស់អោយរុះរើស្លាក ផ្សព្វផ្សាយស្រាបៀរចេញ ពីផ្លូវសាធារណះ និងទីប្រជុំជននានាក្នុងខេត្ត !

ពោធិ៍សាត់: នៅក្នុងកិច្ចប្រជុំសាមញ្ញ ក្រុមប្រឹក្សាខេត្តលើកទី ២ ឆ្នាំទី ១ អាណត្តិទី ៤ កាលពីព្រឹកថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០២៤ លោកខូយ រីដា អភិបាល នៃ គណះអភិបាលខេត្តពោធិ៍សាត់ បានមានប្រសាសន៍ ណែនាំអោយមន្ត្រី ជំនាញក្រោមឱវាទចុះណែនាំ និង ផ្សព្វផ្សាយអោយក្រុមហ៊ុនស្រាបៀរទាំងអស់ នៅក្នុងខេត្តត្រូវរុះរើស្លាកប៉ាណូ ផ្សព្វផ្វាយស្រាបៀររបស់ខ្លួន ដែលមាននៅ តាមផ្លូវសារធារណះ ទីប្រជុំជននានា ត្រូវទម្លាក់ស្លាកទាំងនោះ អោយអស់ ដោយមិនអនុញ្ញាតិ អោយបន្តលើកឬ ដាក់តាំងបង្ហាញ នៅតាមទីសាធារណះតទៅទៀត ឡើយខណះ ដែលរដ្ឋបាល ខេត្តមួយ ចំនួនបាននិងកំពុងអនុវត្តជាបន្តបន្ទាប់ ។

ជាមួយគ្នានោះ លោកខូយ រីដា អភិបាលខេត្ត ក៍បានក្រើនរំលឹកដល់អាជ្ញាធរក្រុង/ស្រុក និង សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់បន្ថែមទៀត ជាពិសេសត្រូវមានវិធានការ អោយបានទាន់ពេលវេលា ចំពោះព័ត៌មានបំពុលសង្គម ។

ទាក់ទិននិងវិធានការពារធនធានធម្មជាតិ លោកអភិបាលខេត្តបានក្រើន រំលឹកដល់មន្ត្រីជលផល មន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន និង សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវចុះល្បាត ទប់ស្កាត់ និង បង្រ្កាបអោយដូចភ្លៀង រំលឹមក្នុងដែន សមត្ថកិច្ចរៀងៗ ខ្លួនដោយស្មារតីទទួលខុសត្រូវខ្ពស់ ។

លោកអភិបាលខេត្តក៍បានមានប្រសាសន៍បន្តថា អាជ្ញាធរមូលដ្ឋានភូមិ ឃុំ សង្កាត់ ស្រុក ក្រុង សេវាច្រកចេញចូលតែមួយ ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀតក្នុងការផ្តល់ និង បម្រើសេវាជូនប្រជាពលរដ្ឋ អោយបានលឿន រហ័ស តម្លាភាព ជៀសវាងការកកស្ទះឯកសារនានា ដែលនាំអោយពួកគាត់មានការថ្នាំងថ្នាក់ ។

គួរជម្រាបជូនថា នៅក្នុងកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សា ខេត្តលើកទី ២ ឆ្នាំទី ១ អាណត្តិទី ៤ របស់ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ ក៍មានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់លោកម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត លោក លោកស្រីជាអភិបាលរងខេត្ត និង សមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត និង មន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top