ព័ត៌មានជាតិ

តោះមកដឹងពីវិធីសាស្រ្ត ការពារខ្លួនអ្នកពីការ ឆបោកបន្លំយកគណនី WhatsApp និង Telegram

ភ្នំពេញ ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងតាមហ្វេសប៊ុក នាថ្ងៃទី២៤ កក្កដានេះថា ជនឆបោកបញ្ឆោតជនរងគ្រោះ ឲ្យផ្តល់លេខកូដផ្ទៀង ផ្ទាត់គណនី WhatsApp/Telegram ដោយ​ក្លែង​ខ្លួនជាអ្នកស្គាល់គ្នា ហើយ​បំភាន់ជនរងគ្រោះ គិតថាលេខកូដ ត្រូវដែលទទួលបាន សម្រាប់គោលបំណងផ្សេង។

ជាមួយគ្នានោះ នាយកដ្ឋានប្រឆាំងបទ ល្មើសបច្ចេកវិទ្យា ក៏បានលើកជាឧទាហរណ៍ថា លេខកូដត្រូវសម្រាប់ បើកយករង្វាន់ផ្សងសំណាង ។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បញ្ជាក់ថា បន្ទាប់មកជនឆបោក នឹងគ្រប់គ្រងគណនី ជនរងគ្រោះដើម្បី៖
១.បញ្ឆោតគណនីផ្សេងទៀត នៅក្នុង បញ្ជីទំនាក់ទំនងរបស់ពួកគេ ដោយប្រើល្បិចដូចគ្នា ។
២.ប្រើប្រាស់គណនីជនរងគ្រោះ ដើម្បីឆបោកយកប្រាក់កម្ចី បន្ទាន់ និងសួររកព័ត៌មាន លម្អិតអំពីគណនីធនាគារ និងកាតឥណទាន ។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏បានអំពាវនាវកុំចែករំលែកលេខកូដ សម្រាប់ការផ្ទៀងផ្ទាត់គណនី WhatsApp/Telegram របស់អ្នក ព័ត៌មានលម្អិតផ្ទាល់ខ្លួន ឬធនាគារ និង One-Time Pin (OTP) ជាមួយនរណាម្នាក់ជាដាច់ខាត ៕

To Top