ព័ត៌មានជាតិ

សម្ដេចតេជោ អញ្ជើញដល់អាកាសយានដ្ឋាណយបាយ ទីក្រុងហាណូយ ដើម្បីគោរពវិញ្ញាណក្ខន្ធសព អគ្គលេខាធិការបក្ស កុម្មុយនិស្តវៀតណាម

ភ្នំពេញ ៖ នៅម៉ោងប្រមាណជាជាង៩ព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធ សភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញដល់ អាកាសយានដ្ឋាណយបាយ រដ្ឋធានីហាណូយ ប្រទេសវៀតណាម ប្រកបដោយសុវត្តិភាព ដើម្បីអញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោក Nguyen Phu Trong អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម បានទទួលមរណភាព ដោយជរាពាធ ក្នុងជន្មាយុ ៨០ឆ្នាំ កាលពីថ្ងៃទី១៩ កក្កដា ។

នៅអាកាសយានដ្ឋានអន្តរជាតិណយបាយ រដ្ឋធានីហាណូយ វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់របស់កម្ពុជា ត្រូវបានការទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្ត រដ្ឋាភិបាលវៀតណាម និងឥស្សរជនការទូតរបស់កម្ពុជា ប្រចាំវៀតណាម ជាច្រើនរូប។

សម្តេចតេជោ ហ៊ុន សែន គឺជាឥស្សរជនបរទេសទី១ ដែលបានអញ្ជើញ ទៅដល់រដ្ឋធានីហាណូយ ដើម្បីគោរពវិញ្ញាណ ក្ខន្ធសព លោក Nguyen Phu Trong អគ្គលេខាធិការ បក្សកុម្មុយនិស្តវៀតណាម បន្ទាប់ពីគណៈកម្មាធិការ មជ្ឈឹមបក្សកុម្មុយនីស្ត ក៏ដូចជារដ្ឋាភិបាលវៀតណាម បានប្រកាសជាផ្លូវការ ក្នុងការអនុញ្ញាតឲ្យបណ្តាមេដឹកនាំពិភពលោក អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោក Nguyen Phu Trong អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាមរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២៥-២៦ ខែកក្កដា ឆ្នាំ២០២៤។

តាមកម្មវិធីដែលបានគ្រោងទុក នៅក្នុងឱកាស នៃការស្នាក់នៅរដ្ឋធានីហាណូយ សម្តេចប្រធានព្រឹទ្ធសភា និងជួបពិភាក្សាការងារនិងទទួលទានអាហារពេលព្រឹក ថ្ងៃត្រង់ ពេលល្ងាចជាមួយ លោក តូ ឡឹម ប្រធានរដ្ឋវៀតណាម លោក លឿង គឿង សមាជិកការិយាល័យនយោបាយប្រចាំការគណៈលេខាបក្ស កុម្មុយនីស្តវៀតណាម លោក ត្រឹន ថាញ់មិន ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ៕

To Top