ភ្នំពេញ ៖ បន្ទាប់ពីមានបណ្តាញសង្គមដូចជា Facebook, Instagram, X, YouTube និង Telegram Channel ដែលមានឈ្មោះតែមួយដូចគ្នាហើយនោះ សម្តេចធបតី ក៏បានបញ្ជាក់នូវការប្រើប្រាស់គណនីតិកតុក (Tik Tok) ផ្លូវការផ្ទាល់ខ្លួនបន្ថែមទៀត ដែលឈ្មោះថា Manet Hun និងគណនីឈ្មោះ Samdech Thipadei HUN MANET ខណៈបណ្តាញសង្គមទាំងនេះ បង្កើតឡើង ដើម្បីផ្សព្វផ្សាយអំពីបេសកកម្មការងារ គោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ។
តាមរយៈបណ្តាញសង្គម នាព្រឹកថ្ងៃទី២៥ កក្កដា នេះ សម្តេចធិបតីបញ្ជាក់ថា “សូមជម្រាបជូនដល់បងប្អូន អ៊ំពូមីង តាយាយទាំងអស់មេត្តាជ្រាបអំពីគណនីតិកតុក (Tik Tok) ផ្លូវការផ្ទាល់ខ្លួនរបស់ខ្ញុំ ដែលមានឈ្មោះថា Manet Hun ដែលប្រើប្រាស់សម្រាប់ទំនាក់ទំនងបន្ថែមជាមួយបងប្អូនទាំងអស់ ក្នុងបណ្តាញសង្គមកំពុងមានប្រជាប្រិយភាពនេះ”។
សម្តេចបន្ថែមថា ជាមួយគ្នានេះ សម្តេចក៏មានរួចហើយ ពីគណនីតិកតុកការងារផ្លូវការ ដែលមានឈ្មោះថា Samdech Thipadei HUN MANET ដែលកំពុងដំណើរការស្របជាមួយនឹងបណ្តាបណ្តាញសង្គមការងារផ្លូវការផ្សេងៗផងដែរ ដូចជា៖ Facebook, Instagram, X, YouTube និង Telegram Channel ដោយមានឈ្មោះ តែមួយដូចគ្នា ដើម្បីផ្សព្វផ្សាយ អំពីបេសកកម្មការងារ គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងសមិទ្ធផលរបស់ជាតិ និងប្រជាជន៕