ព័ត៌មានជាតិ

លោក លឹម វាសនា ប្រធានពន្ធនាគារខេត្តស្ទឹងត្រែង ត្រូវបានផ្អាកការងារបណ្តោះអាសន្ន បន្ទាប់ពីបានតែងតាំងជាង ២ខែ

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីពេលថ្មីៗនេះ បានចេញសេចក្ដីសម្រេចផ្អាកការងារ លោក លឹម វាសនា ប្រធានពន្ធនាគារខេត្តស្ទឹងត្រែង ជាបណ្ដោះអាសន្ន បន្ទាប់ពីទទួលបានការតែងតាំងជាង២ខែកន្លងមក ។

លោក លឹម វាសនា អតីតប្រធានពន្ធនាគារខេត្តប៉ៃលិន ត្រូវបានលោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ទេរឲ្យទៅកាន់ ជាប្រធានពន្ធនាគារខេត្តស្ទឹងត្រែង កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤។

ក្នុងសេចក្ដីសម្រេចរបស់លោកឧបនាយករដ្ឋមន្រ្តី ស សុខា ក៏បានតែងតាំងលោក សាត់ ភី អនុប្រធានពន្ធនាគារខេត្តស្ទឹងត្រែង ជាប្រធានស្តីទីវិញ បន្ទាប់ពីលោក លឹម វាសនា បានផ្អាកការងារជាបណ្តោះអាសន្ន៕

To Top