ព័ត៌មានជាតិ

តុលាការបញ្ជាឲ្យ​ឃុំខ្លួន​ មេប៉ុស្តិ៍​​នគរបាលអ្នកលឿង ​ពាក់ព័ន្ធបទល្មើស​គ្រឿងញៀន​

ភ្នំពេញ ៖ សាលាដំបូងខេត្តព្រៃវង បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន លោកវរៈសេនីយ៍ត្រី​ យ៉ែម​ រ៉ាន់​យ៉ា​ មេប៉ុស្តិ៍​រដ្ឋ​បាល​នគរបាល​ឃុំ​អ្នកលឿង​ ដាក់​ពន្ធនាគារ​ ពី​បទ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ ។

បើតាមដីការបង្គាប់របស់តុលាការកាលពីថ្ងៃ២៨ កក្កដា បានបញ្ជាភ្នាក់ងារមានសមត្ថកិច្ចនៃកម្លាំងសាធារណៈ ធ្វើការនាំខ្លួនជនត្រូវចោទ មានឈ្មោះ យ៉ម រ៉ាន់យ៉ ហៅរ៉ាន់ ទៅពន្ធនាគារ ឬមណ្ឌលឃុំខ្លួនខេត្តព្រៃវែង ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមនីតិវិធីនៃច្បាប់។

លោកវរៈសេនីយ៍ត្រី​ យ៉ែម​ រ៉ាន់​យ៉ាត្រូវបានឃាត់ខ្លួនកាលពីថ្ងៃ២៣ កក្កដា ។ មេប៉ុស្តិ៍រូបនេះ ពាក់ព័ន្ធជួញដូរ ចាត់ចែង និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចហាងKTV ផ្កាកុលាប ស្ថិតនៅភូមិ៦ ឃុំព្រែកខ្សោយ(ខ) ស្រុកពាមរ៍ក ខេត្តព្រៃវែង៕

To Top