ភ្នំពេញ ៖ លោក សយ សុភាព ប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន ដែលហៅកាត់ថា (សសចក) នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំសមាជិក និងអ្នកសារព័ត៌មាន កម្ពុជា-ចិន សរុបចំនួន១៣នាក់ បំពេញបេសកកម្មការងារ និងធ្វើដំណើរកំសាន្តតាមតំបន់ទេសចរណ៍ នៅក្នុងខេត្តចំនួន២ របស់ប្រទេសចិន។
ការបំពេញបេសកកម្មការងារ និងធ្វើដំណើរកំសាន្តតាម តំបន់ទេសចរណ៍នេះ មានរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ នៅក្នុងខេត្តជីលីន (Jinlin) និងខេត្តហីឡុងជាំង (Heilongjiang) នៃសាធារណៈរដ្ឋប្រជាមានិតចិន ។
ការណ៍នេះ ក៏ស្របតាមគោលនយោបាយ របស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជា-ចិន ដែលបានដាក់ចេញ “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤” ផងដែរ៕



