ជីលីន-ប្រទេសចិន ៖ សមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន ដែលហៅកាត់ (CCJA) នៅព្រឹកថ្ងៃទី៣០ កក្កដានេះ បានចាប់ផ្ដើមបំពេញបេសកកម្មការងារ និងធ្វើដំណើរកំសាន្តនៅក្រុងឆានឈុន ខេត្តជីលីន (Jilin) នៃសារធារណរដ្ឋប្រជាមានិតចិន។

បេសកកម្មការងារ និងដំណើរកំសាន្តនេះ ដឹកនាំដោយលោក សយ សុភាព ជាប្រធាន និងលោក លី សៅគ័ង សហប្រធានសមាគមអ្នកសារព័ត៌កម្ពុជា-ចិន ដោយមានការចូលរួមពីអ្នកសារព័ត៌មានកម្ពុជា មកពីមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទូរទស្សន៍ហង្សមាស ប៉ុសិ៍លេខ៣ និងសារព័ត៌មានថ្មីៗ ។

Jilin គឺជាខេត្តមួយក្នុងចំណោមខេត្តទាំង៣នៃភាគឦសានប្រទេសចិន។ រាជធានី និងទីក្រុងធំជាងគេគឺ ឆាងឈុន (Changchun) ដែលស្ថិតនៅចម្ងាយ១១៣គីឡូម៉ែត្រ ភាគខាងលិចទីក្រុង Jilin។

Jilin មានព្រំប្រទល់ជាប់ប្រទេសកូរ៉េខាងជើង (Rasŏn, North Hamgyong, Ryanggang និង Chagang) និងរុស្ស៊ី (Primorsky Krai) នៅខាងកើត ហីឡុងជាំង នៅខាងជើងលាវនីង នៅភាគខាងត្បូង និងម៉ុងហ្គោលីនៅខាងលិច ។ Jilin មានផ្ទៃដីទំហំ១៨៧ ៤០០គីឡូម៉ែត្រការ៉េ និងមានប្រជាជនចំនួន២៤លាននាក់។

Jilin សម្បូរទៅដោយរ៉ែធម្មជាតិ ដែលមានសារធាតុរ៉ែចំនួន១៣៦ប្រភេទ ក្នុងនោះ៧០ប្រភេទត្រូវបានស្រង់ចេញ។ Jilin មានធនធានឱសថបុរាណចិន ដ៏សម្បូរបែប ដែលមានរុក្ខជាតិព្រៃប្រមាណ២៧,០០០ប្រភេទ និងឱសថចំនួន៩០,០០០ប្រភេទ។

ខេត្តនេះសម្បូរទៅដោយទុនបំរុងដ៏ធំនៃប្រេង ឧស្ម័ន ធ្យូងថ្ម ដែក នីកែល ម៉ូលីបដិន តាក ក្រាហ្វិច ហ្គីបស៊ូម ថ្មស៊ីម៉ងត៍ មាស និងប្រាក់។ ទុនបំរុងនៃ shale ប្រេងរបស់Jilinគឺធំជាងគេ នៅក្នុងប្រទេស។

Jilin មានអាកាសធាតុខ្យល់ មូសុង ដែលមានរដូវរងារត្រជាក់យូរ និងរដូវក្តៅខ្លី។ ទឹកភ្លៀងជាមធ្យម ពី៣៥០ទៅ១,០០០មីលីម៉ែត្រ ៕




