ព័ត៌មានជាតិ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភ ៤០០លានរៀល ដល់កងកម្លាំងប្រតិបត្តិការ រុករកឧទ្ធម្ភាចក្រ នៅជួរភ្នំក្រវាញ

ភ្នំពេញ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី៣០ កក្កដា បានផ្តល់ថវិកាឧបត្ថម្ភចំនួន ៤០០លានរៀល សម្រាប់លើកទឹកចិត្តដល់កងកម្លាំងប្រតិបត្តិការរុករកឧទ្ធម្ភាចក្រ នៅតំបន់ជួរភ្នំក្រវាញ ដែលបានខិតខំបំពេញការងារមិនខ្លាចនឿយហត់ ក្នុងការស្វែងរកឧទ្ធម្ភាចក្រ និងអាកាសយានិក២នាក់ រហូតដល់ទទួលបានជោគជ័យនៅថ្ងៃនេះ៕

To Top