ភ្នំពេញ៖ កាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៤ ភេសជ្ជៈ ប៉ិបស៊ី បាននាំយកព្រឹត្តិការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើល នោះគឺ ការប្រគំតន្ត្រីដ៏អស្ចារ្យ PEPSI INTO THE NEW ERA ដែលមិនធ្លាប់មានពីមុនមក ដើម្បីអបអរនៃការដាក់បង្ហាញរូបរាងនៃរចនាប័ទ្មម៉ាកសញ្ញាថ្មីរបស់ ប៉ិបស៊ី រសជាតិជាប់ចិត្ត នៅក្នុងទីផ្សារប្រទេសកម្ពុជា ដែលធ្វើឱ្យអ្នកចូលរួមទស្សនា ស្រែកហ៊ោអបអរកក្រើកពេញឆាកតន្ត្រីលំដាប់ឌីជីថលដ៏ទំនើប ដែលរៀបចំនៅក្នុងផ្សារទំនើបដ៏ធំ អ៊ីអន ម៉ល មានជ័យ។
ព្រឹត្តិការណ៍ការប្រគំតន្ត្រី PEPSI INTO THE NEW ERA បានធ្វើឱ្យអ្នកចូលរួមស្រែកហ៊ោហើយហ៊ោទៀត ហ៊ោមិនខ្លាចឈឺបំពង់ក ហ៊ោស្របពេលបេះដូងលោតក្នុងចង្វាក់តែមួយ ខណៈដែលបង្ហាញវត្តមានតារាចម្រៀងម្តងមួយៗដ៏គួរឱ្យកន្ត្រាក់អារម្មណ៍ នោះគឺ វត្តមានតារាចម្រៀងស្រស់សង្ហា មិនសូវវចេះវោហារ និងមានប្រជាប្រិយភាពខ្លាំងមកពីប្រទេសថៃ The Toys រួមទាំងតារាចម្រៀងរូបសង្ហាសម្បូរហ្វេនៗស្រលាញ់គាំទ្រគឺ លោក នីកូ រួមជាមួយ កញ្ញា ជេន បាក់យ៉ុង ណាវីត សម្បត្តិ ផានិត និងពិធីករសម្បូរវោហារសព្ទ ដេវីត និង កញ្ញា កាម៉ុនរ៉ាត់។

លោក Akira Nopakunkajorn នាយកទីផ្សារជាន់ខ្ពស់ របស់ក្រុមហ៊ុន Cambrew LTD បានឱ្យដឹងថា «លោកពិតជាមានអារម្មណ៍រំភើប នៅពេលដែលឃើញមានអ្នកចូលរួមយ៉ាងច្រើនកុះករ ជាពិសេសក្រុមយុវវ័យ ក្នុងទឹកមុខសប្បាយរីករាយចូលរួមអបអរជាមួយកម្មវិធី Pepsi ដាក់បង្ហាញរចនាប័ទ្មថ្មី (Logo Pepsi ថ្មី)ដ៏ទាក់ទាញ រួមជាមួយការទទួលស្វាគមន៍ទូតសុច្ឆន្ទៈជាសកលរបស់ Pepsi គឺក្រុមចម្រៀង K-pop នារី BabyMonster ដែលធ្វើឱ្យបរិយាកាសប្រគំតន្ត្រីកាន់តែមានភាពរំភើបរីករាយ ដែលជាព្រឹត្តិការណ៍មួយផ្សារភ្ជាប់ទំនាក់ទំនងអតិថិជនជំនាន់ថ្មី និងផលិតផល Pepsi យុគសម័យថ្មី ឱ្យទទួលបាននូវបទពិសោធន៍សប្បាយរីករាយក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីលំដាប់អន្តរជាតិ និងសិល្បករខ្មែរល្បីៗ ក្នុងស្រទាប់យុវវ័យ»។


លោកបានបន្តទៀតថា «ឈានចូលយុគសម័យថ្មីនៃការផ្លាស់ប្តូរកំប៉ុងថ្មីកាន់តែទាន់សម័យ និងរសជាតិនៅតែឆ្ងាញ់ PEPSI CAMBODIA មិនត្រឹមតែ ផ្សារភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនគោលដៅនៅក្នុងទីក្រុងភ្នំពេញប៉ុណ្ណោះទេ ពោលគឺនាពេលខាងមុខឆាប់ៗនេះ នឹងមានកម្មវិធី យុទ្ធនាការ ប្លែក ថ្មីៗ ដែលនឹងផ្តល់ជូនដល់អតិថិជននៅទូទាំងប្រទេសកម្ពុជាតែម្តង»។

អ្នកគាំទ្រយុវវ័យមួយក្រុមកំពុងចូលរួមកម្មវិធីនេះបានបង្ហាញអារម្មណ៍ថា៖ «កម្មវិធី PEPSI INTO THE NEW ERA ពិតជាទាក់ទាញខ្លាំង គ្រាន់តែប្រកាសភ្លាម ពួកខ្ញុំនាំគ្នាទិញសំបុត្រភ្លែតតែម្តង ពួកខ្ញុំជាអ្នកគាំទ្រតារាស្រាប់ ជាពិសេស PEPSI បានអញ្ជើញតារាថៃ The Toys ដែលជាអាយដលពួកខ្ញុំទៀត អរគុណ PEPSI ខ្លាំងៗដែលបង្កើតកម្មវិធីមួយនេះ»។ យ៉ាងណាមិញ យុវតីមួយក្រុមទៀតក៏បាននិយាយដែរថា៖ « មកដល់កម្មវិធី បើនិយាយពីការរៀបចំ ខ្ញុំឱ្យ ១០/១០ ខ្ញុំចូលចិត្ត PEPSI តាំងពីក្មេង ឥឡូវបានមកជួបទាំងអាយដល នីកូ និង តារាចម្រៀងថៃ The Toys ហើយដែលសំខាន់រៀបចំឡើងដោយ PEPSI ទៀត គឺថាខ្ញុំរំភើបខ្លាំង យប់នេះស្រែកហ៊ោឱ្យផ្អើលម្តង!»។

នេះជាកំណត់ត្រាប្រវត្តិសាស្ត្រដ៏ល្អមួយរបស់ ប៉ិបស៊ី ដែលបានបង្កើតនូវសមិទ្ធផលថ្មីប្រចាំឆ្នាំ ដែលនាំយកនូវព្រឹត្តិការណ៍ប្រគំតន្ត្រីលំដាប់ឌីជីថល ធ្វើឱ្យអ្នកចូលរួមទស្សនាផ្ទាល់ និងតាមរយៈការផ្សាយផ្ទាល់លើផេកផ្លូវការ PEPSI CAMBODIA ទទួលបាននូវបទពិសោធពោរពេញដោយភាពរំភើបរីករាយ ទឹកមុខញញឹម រីករាយ ជាមួយនឹងការពិសាទឹកក្រូចប៉ិបស៊ី រសជាតិជាប់ចិត្ត សើចហ៊ោសប្បាយៗ គ្រប់វិនាទី តាំងពីពេលបើកឆាកប្រគំតន្ត្រីដ៏រំភើប។


ងាកមក លោក នីកូ តារាចម្រៀងដ៏មានប្រជាប្រិយភាព និង ជាទូតសុច្ឆន្ទៈរបស់ PEPSI កម្ពុជាបានបង្ហាញអារម្មណ៍ថា៖ «ក្នុងនាមជាទូតសុច្ឆន្ទៈរបស់ PEPSI កម្ពុជា ខ្ញុំពិតជាសប្បាយរីករាយមែនទែនដែលបានចូលរួមក្នុងកម្មវិធីនេះ។ ជាពិសេស បានសម្ពោធនូវ Logo ថ្មី ដែលបង្ហាញឱ្យឃើញពីការវិវឌ្ឍន៍កាន់តែទាន់សម័យជាងមុន ជាពិសេស កំប៉ុងថ្មីរបស់ PEPSI មានរូបរាងស្អាត ស័ក្តិសមជាមួយយុវវ័យនាពេលបច្ចុប្បន្ន។ ខ្ញុំក៏ជាអ្នកគាំទ្រ PEPSI តាំងពីក្មេងផងដែរ ដូច្នេះជាអ្នកគាំទ្រស្រាប់ គ្រាន់តែឃើញរូបរាងថ្មីភ្លាម មានអារម្មណ៍ថាឡូយប្លែកតែម្តង!។»
ជាមួយគ្នានោះ ក៏ឃើញមានយុវជនចូលរួមបន្លឺឡើងនិយាយក្នុងក្រុមមិត្តភក្តិរបស់ពួកគេថា៖ «សប្បាយមែន ប៉ិបស៊ី មិនដឹងពេលណាមាន Concert អ៊ែមៗចឹងទៀត ដឹងតែកក់ទុកសំបុត្រ VIP តែម្តង»។


កាន់តែអស្ចារ្យ កម្មវិធីក៏មានការប្រកួតរាំ Batter Up Dance Cover Contest ដោយបានរកឃើញក្រុមកំពូលទាំង ៣ ក្រុមក្នុងចំណោមក្រុមរាំ ដែលមានទេពកោសល្យជាច្រើនក្រុម ដើម្បីឡើងមកសម្តែងផ្ទាល់ដើម្បីស្វែងរកក្រុម Top1 រួមទាំងការប្រគល់រង្វាន់ពីអ្នកតំណាងក្រុមហ៊ុន ប៉ិបស៊ី នៅថ្ងៃកម្មវិធីនោះតែម្តង។


សូមបញ្ជាក់ដែរថា ភេសជ្ជៈ Pepsi ជាផលិតផលស្ថិតនៅក្រោមក្រុមហ៊ុន Cambrew LTD ដែលរោងចក្រធំបំផុតនៅក្នុងខេត្តព្រះសីហនុ ជាមួយនឹងបច្ចេកវិទ្យាទំនើបទាន់សម័យ ស្តង់ដាអន្តរជាតិ។ នេះជាមូលហេតុធ្វើឱ្យ Pepsi រីកចម្រើន និងទទួលបានការចូលចិត្តពិសាយ៉ាងខ្លាំងពីអតិថិជនគ្រប់វ័យ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ៕
