ព័ត៌មានជាតិ

អ្នកឧកញ៉ា ទៀ វិចិត្រ ឧបត្ថម្ភថវិកា មួយពាន់ដុល្លារ ជួយដល់គ្រួសាររក្រីក្រមួយគ្រួសារ ដែលជួបគ្រោះអកុសល ឆេះរ៉ឺម៉កកាត់សក់ចល័ត នៅព្រះសីហនុ

ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ និងលោកស្រី បានឧបត្ថម្ភថវិកាភ្លាមៗ ចំនួន ១.០០០$(មួយពាន់ដុល្លារ) ជួយដល់គ្រួសាររក្រីក្រមួយគ្រួសារ ដែលបានជួបគ្រោះអកុសល ឆេះរ៉ឺម៉កកាត់សក់ចល័ត និងជាកន្លែងស្នាក់នៅទាំងស្រុង កាលពីវេលាម៉ោងជាង ៧យប់ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ នៅម្តុំក្រោយខ្សាច់ស ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។

គ្រួសារខាងលើ ប្តីប្រកបមុខរបរ កាត់សក់ និងប្រពន្ធ ប្រកបរបរ រើសអេតចាយ មានកូន៣នាក់តូចៗ ក្នុងបន្ទុក។

ក្នុងឱកាសនេះ គ្រួសារក្រីក្រខាងលើនេះ បានថ្លែងអំណរគុណ ចំពោះទឹកចិត្តសប្បុរសធម៌ របស់អ្នកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ដែលបានឧបត្ថម្ភថវិកាយ៉ាងច្រើន សំរាប់សម្រាលទុក្ខលំបាក ដល់ក្រុមគ្រួសាររបស់ខ្លូន៕

To Top