ព័ត៌មានជាតិ

ក្រុមហ៊ុនផលិតក្បាលរថភ្លើងចិន បង្ហើបថា នឹងជួយកម្ពុជា ប្រសិនបើមានគម្រោង បង្កើនសមត្ថភាពផ្លូវដែក

ចិន៖ ក្រុមហ៊ុនផលិតក្បាលរថភ្លើង CRRC របស់ចិន បានបង្ហើបឱ្យដឹងថា ខ្លូននឹងជួយមិត្តកម្ពុជា ប្រសិនបើមានគម្រោងបង្កើន សមត្ថភាពផ្លូវដែក សម្រាប់ថ្ងៃអនាគត ។

ការបង្ហើបឱ្យដឹងនេះធ្វើឡើង ក្នុងឱកាសសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន ដែលហៅកាត់ (CCJA) ដឹកនាំដោយលោក សយ សុភាព ប្រធាន និងលោក លី សៅគ័ង សហប្រធានសមាគម អ្នកសារព័ត៌មានកម្ពុជា-ចិន ចូលទស្សនារោងចក្រដំឡើងនិងផលិតក្បាលរថភ្លើង CRRC  របស់ចិន ដែលមានទីតាំងនៅក្រុងឆានឈុន ខេត្តជីលីន នៃសារធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី៣០​ ខែកក្កដា ឆ្នាំ២០២៤នេះ។

ក្នុងជំនួបក្រោយបញ្ចប់ដំណើរ ទស្សនានៅរោងចក្រដំឡើងនិងផលិតក្បាលរថភ្លើង CRRC លោក Yin Yueqian អគ្គនាយករងនៃនាយកដ្ឋាន ពាណិជ្ជកម្មក្រៅប្រទេសនៃក្រុមហ៊ន CRRC  បានបញ្ជាក់ថា”  ប្រសិនបើថ្នាក់ថឹកនាំនៃប្រទេសទាំងពីរ អាចពិភាក្សាគ្នាលើគម្រោងផ្លូវដែកមែន ខ្ញុំពិតជាគាំទ្រខ្លាំង សម្រាប់ការផលិតជូនដោយគ្មានអ្វីទាស់”។

លោក Yin Yueqian ក៏បានឱ្យដឹងថា ក្រោមការដឹកនាំរបស់រដ្ឋាភិបាលចិន ក្រុមហ៊ុន CRRC បាននិងកំពុងមានគម្រោងផលិតរថភ្លើងល្បឿនលឿន ដែលមានសមត្ថភាពអាចរត់ចំងាយ 600km/h សម្រាប់ថ្ងៃអនាគតផងដែរ។

លោក សយ សុភាព ប្រធានសមាគមអ្នកសារព័ត៌ កម្ពុជា-ចិន បានសម្ដែងនូវការថ្លែងអំណរគុណ ដល់រដ្ឋាភិបាល និងប្រជាជនជនចិន ក្នុងក្របខណ្ឌផ្លូវមួយនិង ខ្សែក្រវ៉ាត់មួយ ហៅកាត់ថា BRI ដែលបានចូលរួមចំណែកក្នុងការជំរុញ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា នាអតីតកាល បច្ចុប្បន្ន និងទៅអនាគត ឱ្យមានភាពជឿនលឿន។

លោក សយ សុភាព បញ្ជាក់ថា “ក្រោមការដឹកនាំនៃរដ្ឋាភិបាល របស់ប្រទេសទាំងពីរ នឹងកាន់តែជួយជំរុញ សេដ្ឋកិច្ច អធិបតេយ្យភាព របស់កម្ពុជា អោយកាន់តែរឹងមាំ បន្ថែមទៀត” ៕

To Top