ព័ត៌មានជាតិ

អគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងឆុងឈីង ប្រទេសចិន បញ្ជូនស្ត្រីខ្មែរ១រូប ឲ្យវិលត្រឡប់មកកម្ពុជាវិញ

រូបភាព៖ Van Vithyea

ភ្នំពេញ៖ លោក វណ្ណ វិទ្យា អគ្គកុងស៊ុលនៃស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងឆុងឈីង ប្រទេសចិន នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ បានទទួលជួបតំណាង នាយកដ្ឋានសន្តិសុខសាធារណៈខេត្តហ៊ូប៉េ ប្រទេសចិន ដើម្បីសម្របសម្រួលបញ្ជូនស្ត្រីខ្មែរ១រូប ដែលចូលប្រទេសចិន និងស្នាក់នៅហួសសុពលភាពទិដ្ឋាការ ឲ្យវិលត្រឡប់មកកម្ពុជាវិញ ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ផ្លូវការនាថ្ងៃទី៣១ កក្កដានេះ លោកអគ្គកុងស៊ុល វណ្ណ វិទ្យា បានឲ្យដឹងទៀតថា «ប្អូនស្រីរូបនេះ បានទៅដល់កម្ពុជា ដោយសុវត្ថិភាពកាលពីរំលងអាធ្រាត យប់ថ្ងៃអង្គារ ទី៣០ ខែកក្កដា» ។

ជាមួយគ្នានោះដែរលោក វណ្ណ វិទ្យា បានបញ្ជាក់ថា ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងឆុងឈីង ត្រៀមលក្ខណៈរួចជាស្រេច ដើម្បីការពារផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា ៕

To Top