ភ្នំពេញ ៖ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃជាសាធារណៈ ដើម្បីធ្វើការផ្គត់ផ្គង់គ្រឿងបន្លាស់ម៉ាស៊ីនភ្លើងចំនួន ១០មុខ ជូនតាមបណ្តារោងចក្រអគ្គិសនីខេត្តចំនួន០៦ សម្រាប់ផែនការឆ្នាំ២០២៤ ។
យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជា នាថ្ងៃទី៣១ ខែកក្កដា បានឱ្យដឹងថា អគ្គិសនីកម្ពុជា បានរៀបចំឯកសារ សម្រាប់ក្រុមហ៊ុន/សហគ្រាសបំពេញ ដើម្បីចូលរួមដេញថ្លៃ និងមានដាក់លក់នៅ អង្គភាពលទ្ធកម្មអគ្គិសនីកម្ពុជា ដែលមានអាសយដ្ឋាន: អាគារលេខ២ ផ្លូវព្រះយុគន្ធរ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញចាប់ពី ថ្ងៃទី០៥ ខែ សីហា ឆ្នាំ២០២៤ តទៅរៀងរាល់ម៉ោងធ្វើការ (ទូរស័ព្ទទាក់ទងលេខ៖ 092 65 23 57 និង Website: www.edc.com.kh) ។
កាលបរិច្ឆេទឈប់ទទួលសំណើដេញថ្លៃ នៅម៉ោង ១៤:០០ ថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ២០២៤ ។ ការបើកសំណើដេញថ្លៃ នឹងប្រព្រឹត្តទៅនៅអង្គភាពលទ្ធកម្ម តាមអាសយដ្ឋានខាងលើ វេលាម៉ោង ១៥:០០ ថ្ងៃទី០៥ ខែ កញ្ញា ឆ្នាំ២០២៤ ។
ក្រុមហ៊ុន/សហគ្រាស ដែលចូលរួមដាក់ឯកសារដេញថ្លៃ ស្នើសុំភ្ជាប់បន្ថែម មកជាមួយនូវឯកសារដេញថ្លៃ ដែលបាន ថតចម្លងត្រឹមត្រូវតាមច្បាប់ដើម និងភ្ជាប់មកជាមួយនូវ Soft Copy ដែលជាឯកសារ Scan របស់ឯកសារដេញថ្លៃនេះ ។
ក្រុមហ៊ុន/សហគ្រាស ដែលមានសម្ព័ន្ធភាពជាមួយគ្នា ឬមានប្រភពតែមួយ អាចដាក់សំណើដេញថ្លៃបានតែមួយគត់។ ក្រុមហ៊ុន/សហគ្រាស ដែលមានបំណងចូលរួមដេញថ្លៃ សូមអញ្ជើញទាក់ទងជាមួយអង្គភាពលទ្ធកម្ម ដើម្បីទិញ ឯកសារដេញថ្លៃ និងសាកសួរព័ត៌មាន ដែលទាក់ទងនឹងការដេញថ្លៃនេះ៕