ព័ត៌មានជាតិ

គម្រោងបង្វែរទឹកចេញ ពីរាជធានីភ្នំពេញ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ សម្រេចបាន៨៥%

កំពង់ស្ពឺ ៖ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម លោក ចាន់ ស៊ីណាត បានថ្លែងថា​ គម្រោងដោះទឹក និង​បង្វែរទឹក​ចេញពីរាជធានីភ្នំពេញ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ​ ​​ទទួលលទ្ធផលការងារ​សម្រេចបានចំនួន៨៥%ហើយ ក្រោយអនុវត្ត​បានរយៈពេល៧​ខែ ។

ក្នុងឱកាស​ចុះពិនិត្យ និងជំរុញ​ការអនុវត្តនៅ​​ការ​ដ្ឋាន​ជាក់ស្តែងឲ្យទាន់រដូវកាលវស្សាខាងមុខ​ ក្នុង​គម្រោងដោះទឹក និងបង្វែរទឹកចេញពីរាជធានីភ្នំពេញ ក្នុងខេត្តកំពង់ស្ពឺ​នៅព្រឹកថ្ងៃ១ សីហានេះ លោក ចាន់ ស៊ីណាត បានលើកឡើងថា គម្រោងនេះបានអនុវត្តដោយជំហានធំៗចំនួន២ គឺជំហានចំពោះមុខ និងជំហានបន្ទាន់​ ដើម្បីរំដោះទឹក និងបង្វែរទឹកចេញពីរាជធានីភ្នំពេញ។

លោករដ្ឋលេខាធិការរូបនេះបញ្ជាក់ថា​ ទន្ទឹមនឹងនេះក៏​នៅសល់បញ្ហាពាក់ព័ន្ធខ្លះៗដែល​ក្រសួង​ធនធានទឹក បណ្តាស្ថាប័ននានា និងអាជ្ញាធរថ្នាក់ក្រោមជាតិ បាននិងកំពុងបន្តដោះស្រាយយ៉ាងសកម្ម​ ដោយបាន​សម្រេចលទ្ធផលជោគជ័យជាបន្តបន្ទាប់ ៕

To Top